ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យមួយ តែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ចំនួន ៤រូបបន្ថែមទៀត
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ចំនួន ៤រូបបន្ថែមទៀត។
ក្នុងការតែងតាំងនេះមានរដ្ឋលេខាធិការ ២រូប ក្នុងនោះរួមមាន៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ខៀវ ឆេន, ឯកឧត្តម ឧត្តមសេនីយ៍ឯក រស់ ឆោម ខណៈ ២រូប ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការ រួមមាន៖ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា និងឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន ៕