**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

រដ្ឋមន្ត្រីការពារជាតិអុីស្រាអែលនៅថ្ងៃទី៧ នេះបានអោយដឹងថាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានចាប់ផ្ដើមធ្វើសង្រ្គាម ប្រឆាំងនឹងអ៉ីស្រាអែល បន្ទាប់ពីការបាញ់ស្រោចគ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់

ប៉ាឡេស្ទីន៖រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល នៅថ្ងៃសៅរ៍ ទី៧ ខែតុលានេះបាននិយាយថាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានចាប់ផ្ដើមធ្វើសង្រ្គាម ប្រឆាំងនឹងអ៉ីស្រាអែល បន្ទាប់ពីការបាញ់ស្រោចគ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់ និងក្រុមសកម្មប្រយុទ្ធមកពីតំបន់ហ្កាហ្សា ឆ្លងដែនចូលវាយប្រហារក្នុងទឹកដីអ៉ីស្រាអែល។

អំពើហិង្សារវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយចំនួនអ្នកស្លាប់ និងរងរបួសក្នុងតំបន់វែស ប៊េង (West Bank) ហក់ឡើងខ្ពស់មិនធ្លាប់បានឃើញ។ បើតាមក្រុមមន្ត្រីអ៉ីស្រាអែល មនុស្សយ៉ាងហោច ២នាក់បានស្លាប់ នៅក្នុងការវាយប្រហារពីសំណាក់ ក្រុមហាម៉ាស់លើអ៉ីស្រាអែល។ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant ក៏បាននិយាយដែរថាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់បានចាប់ផ្ដើមធ្វើ សង្រ្គាមប្រឆាំងនឹងអ៉ីស្រាអែល។ «កងទ័ពកំពុងប្រយុទ្ធប្រឆាំងនឹងសត្រូវនៅតាមទីតាំងជាច្រើន… ហើយអ៉ីស្រាអែលនឹងឈ្នះក្នុងសង្រ្គាមមួយនេះ»។ នេះជា ការលើកឡើងរបស់លោក Gallant។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ (Hamas) បានបើកប្រតិបត្តិការយោធាដ៏ភ្ញាក់ផ្អើលមួយប្រឆាំងនឹងអ៉ីស្រាអែល នៅថ្ងៃសៅរ៍នេះ តាមរយៈ ការបញ្ជូនក្រុមអ្នកប្រយុទ្ធឆ្លងដែនចូលទៅក្នុងទឹកដីអ៉ីស្រាអែល និងការបាញ់ស្រោចគ្រាប់រ៉ុក្កែតចេញពីតំបន់ហ្កាហ្សា Gaza។ ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ក៏បានចេញមុខទទួលខុសត្រូវផងដែរ ដោយបញ្ជាក់ថាកងកម្លាំងរបស់ខ្លួនបានបាញ់គ្រាប់រ៉ុក្កែតជាង ៥,០០០គ្រាប់លើអ៉ីស្រាអែល។ «យើងបានសម្រេចចិត្ត ថានឹងបិទបញ្ចប់រាល់ទង្វើឧក្រិដ្ឋរបស់ពួកអាណានិគម (អ៉ីស្រាអែល) … យើងបានប្រកាសពីការបើកប្រតិបត្តិការ អាល់អឹក ស ហ្លាត់(Al-Aqsa Flood) ជាមួយការបាញ់គ្រាប់រ៉ុក្កែតជុំដំបូងជាង ៥,០០០គ្រាប់ ក្នុងពេល២០នាទី»។ ជាការបញ្ជាក់របស់ក្រុមហាម៉ាស់។

នៅថ្ងៃសៅរ៍នេះដែរ ប្រទេសជាច្រើនរួមមានបារាំង អាល្លឺម៉ង់ សហភាពអឺរ៉ុប រួមទាំងអ៊ុយក្រែនបានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់ លើអ៉ីស្រាអែល ហើយថាគាំទ្រដល់សិទ្ធិស្វ័យការពារខ្លួនរបស់អ៉ីស្រាអែល ស្របពេលសហរដ្ឋអាមេរិកអះអាងថាខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់៕

ប្រភព AFP

អត្ថបទដែលជាប់ទាក់ទង