រូបថតបង្ហាញពីទិដ្ឋភាពដ៏ច្របូកច្របល់នៃការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល
បរទេស៖ ក្រុមអ៊ីស្លាមប៉ាឡេស្ទីន Hamas បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដែលមិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ដែលជាចំនួនដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ខ្មាន់កាំភ្លើងបានជ្រៀតចូលទៅក្នុងតំបន់ភាគខាងត្បូងអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រកាសថា “យើងកំពុងមានសង្រ្គាម”។
មនុស្សរាប់សិបនាក់ត្រូវបានគេរាយការណ៍ថាត្រូវបានសម្លាប់ជាមួយនឹងចំណាប់ខ្មាំងដែលត្រូវបានចាប់ត្រឡប់ទៅតំបន់ហ្គាហ្សាស្ទ្រីបវិញ។ ទីក្រុង Tel Aviv និងទីក្រុងផ្សេងទៀតរបស់អ៊ីស្រាអែលបានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត ខណៈដែលអ៊ីស្រាអែលបានឆ្លើយតបដោយការវាយប្រហារតាមអាកាស។
ប្រភព៖ CNBC
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}