ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌទី១០ វត្តប្រាសាទ ស្ថិតនៅខណ្ឌព្រែកព្នៅ
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ ថេង ពុទ្ធិតា ព្រមទាំងសហការី នាថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌទី១០ វត្តប្រាសាទ ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត បាននាំមកនូវទេយ្យទានរួមមាន៖ ទឹកបរិសុទ្ធ ៥កេស, ទឹកក្រូច ៥កេស, ត្រីខ ១០យួរ និងថវិកាចំនួន ៤លានរៀល ដើម្បីប្រគេនព្រះសង្ឃគង់ក្នុងវត្តប្រសាទ នោះផងដែរ។
ឯកឧត្តមអភិបាលខេត្ត ក៏សូមឧទ្ទិសកុសលផលបុណ្យទាំងឡាយ ជូនទៅញាតិការក្នុងសង្សារវដ្ដទាំងអស់ សូមទទួលនូវចំណែកផលបុណ្យស្មេីរៗគ្នា និងសូមជួបប្រទះនូវពុទ្ធពរ ទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លៀតឡេីយ ៕