**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា**បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់**សិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ»**ជប៉ុន និងអាមេរិក ចោទក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង លួចលុយឌីជីថលគ្រីបតូជាង៣០០លានដុល្លារ**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ

សម្តេចតេជោ សំណូមពរកុំឱ្យមានរឿងប្រវត្តិសាស្ត្ររបស់សម្តេចដល់ទៅ២

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សកាន់អំណាច បានសំណូមពរសុំកុំឱ្យមានរឿងប្រវត្តិរបស់សម្តេច ដល់ទៅ២ តាមរយៈការបញ្ជូលនូវគំនិតរបស់អ្នកនិពន្ធ ដែលអាចនឹងខុសពីការពិត។

សម្តេចបានថ្លែងដូចនេះ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីបិទការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅ OCIC ជ្រោយចង្វារ។

គួរបញ្ជាក់ដែរថា ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តបែប ប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិនោះ បានថតចប់ជាស្ថាពរហើយ។

សម្តេចតេជោ បានថ្លែងដូចនេះថា “ខ្ញុំពិតជាមានការរីករាយជាមួយនឹងអ្វីដែលសម្រេចបាន ទោះបីថានេះវាឆ្លុះបញ្ជាំងមិនគ្រប់គ្រាន់អស់នូវអ្វីដែលកើតមាន ប៉ុន្តែខ្ញុំក៏មានសំណូមពរថា សុំកុំឱ្យមានរឿងប្រវត្តិ ហ៊ុន សែន ដល់ទៅ២ នេះជាសំណូមពរដ៏ទទូចរបស់ខ្ញុំ ប្រើប្រាស់នូវអ្វីដែលមាននៅក្នុងខ្សែភាពយន្តនេះជាមូលដ្ឋានសម្រាប់ការឆ្លុះបញ្ចាំងអំពីដំណើរជីវិតខ្ញុំ ព្រោះអ្វីដែលខ្ញុំខ្លាចបំផុត គឺរឿងប្រវត្តិសាស្ត្របានបញ្ជូលនូវគំនិតរបស់អ្នកនិពន្ធ ហើយធ្វើឱ្យរឿងនោះក្លាយទៅជារឿងខុសពីកាពិត”។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ខ្សែភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ទាំង ៩៩ភាគនេះ ត្រូវឆ្លងកាត់គ្រប់ពេលនៃការត្រួតពិនិត្យរបស់សម្តេច ខណៈពេលខ្លះសម្តេចបានឱ្យថតឡើងវិញសូម្បីតែការស្លៀកពាក់មិនត្រូវ ទីកន្លែង និងរបៀបសន្ទនាមិនត្រូវ ក៏ត្រូវឱ្យកែរ និងថតឡើងវិញ បើមិនដូចនេះទេស្ថានភាពគឺខុសជាមួយនឹងការពិត ដែលអាចហៅថា រូបភាពក្បត់និងខ្លឹមសារ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ឆ្លងកាត់ត្រួតពិនិត្យ ក្នុងការថតរឿងនេះ សម្តេចក៏បានយល់ពីការលំបាកនៃការថតខ្សែភាពយន្ត ទាំងអ្នកនិពន្ធ អ្នកដឹកនាំរឿង ទាំងតួសម្តែង គឺមិនមែនជាការងាយស្រួលទេ ហើយអ្វីដែលជារឿងគ្រោះថ្នាក់នោះគឺនៅត្រង់យកតួឯកខ្សែភាពយន្តនេះ ថតនៅត្រង់ឈុតដែលសម្តេចយល់សប្តិធ្លាក់ក្នុងទឹកទន្លេ ហើយទឹកទន្លេ គួចចេញទៅខាងក្រៅ (ដែលជារឿងអភូតហេតុមុនពេលសម្តេចចាគចេញ ២ថ្ងៃ) នៅក្នុងឈុតនេះតួឯកស្ទើតែបាក់ឆ្អឹងខ្នង ដោយសារការទម្លាក់ខ្លួនរាងជ្រុល ដែលធ្វើឱ្យតួឯកស្ទើសម្តែងលែងបាន៕

អត្ថបទដែលជាប់ទាក់ទង