**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

សម្ដេចតេជោ៖ ប្រសិនបើអ៉ីស្រាអែលមិនប្រកាសឱ្យជម្លៀសជនបរទេសចេញទេ កម្ពុជាកុំទាន់ឱ្យនិស្សិតខ្លួនចាកចោលប្រជាជនអ៉ីស្រាអែល

ភ្នំពេញ៖ ក្នុងពិធីបិទការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វារសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ បានលើកឡើងនូវយោបល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្ដេចធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះថា ប្រសិនបើរដ្ឋាភិបាលអ៉ីស្រាអែលមិនប្រកាសឱ្យជម្លៀសជនបរទេសចេញពីប្រទេសខ្លួននោះទេ រាជរដ្ឋាភិបាលកម្ពុជាគួរកុំទាន់ឱ្យនិស្សិតខ្លួនចាកចោលប្រជាជនអ៉ីស្រាអែលឡើយ ប៉ុន្តែប្រសិនបើមានការសម្រេចឱ្យជម្លៀសជនបរទេសចេញពីអ៉ីស្រាអែលពេលណានោះ កម្ពុជាក៏មិនរុញរាក្នុងការជួលយន្តហោះពិសេសចេញទៅដឹកប្រជាពលរដ្ឋខ្លួនមកវិញដែរ។

គួរជម្រាបថា និស្សិតកម្ពុជាប្រមាណជាង៤០០នាក់កំពុងសិក្សានៅប្រទេសអ៉ីស្រាអែល។ នៅថ្ងៃទី៧ ខែតុលា ថ្មីៗនេះ តំបន់ហ្កាហ្សាដែលនៅជាប់ដែនដីអ៉ីស្រាអែលត្រូវបានវាយប្រហារដោយគ្រាប់មីស៉ីលពីក្រុមហាម៉ាស ក្នុងនោះបានសម្លាប់មនុស្សអស់ខ្ទង់រយនាក់ មានទាំងនិស្សិតកម្ពុជាមួយរូបដែរឈ្មោះ ចាន់ ឧត្តម ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចម្ការដូង)។ សង្គ្រាមរវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាសនេះនៅតែបន្តផ្ទុះឡើង និងកាន់តែរីកធំឡើងៗ។

សម្ដេចតេជោ ហ៊ុន សែន ​បានថ្លែងថា ឥឡូវនេះ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីកសិកម្ម រដ្ឋមន្ត្រីអប់រំ និងអ្នកពាក់ព័ន្ធជាច្រើនទៀតកំពុងតាមដានជាប់លើសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជានៅប្រទេសអ៉ីស្រាអែល ប្រសិនបើរដ្ឋាភិបាលអ៉ីស្រាអែលពុំមានការឱ្យជម្លៀសជនបរទេសចេញពីប្រទេសរបស់ខ្លួនទេ ពលរដ្ឋកម្ពុជាក៏កុំចាកចេញចោលប្រជាជនអ៉ីស្រាអែល។

សម្ដេចតេជោបានរំឭកនូវព្រឹត្តិការណ៍កាលពីឆ្នាំ២០១៣-២០១៤ នៅប្រទេសកូរ៉េខាងត្បូង ដែលកាលណោះរងការគំរាមកំហែងផ្លោងគ្រាប់មីស៉ីល ពីសំណាក់កូរ៉េខាងជើង ខណៈដែលពលករនិងនិស្សិតកម្ពុជារាប់ម៉ឺននាក់កំពុងស្នាក់នៅកូរ៉េខាងត្បូង ប៉ុន្តែសម្ដេចតេជោក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលនោះ ពុំមានជំហរឱ្យប្រជាពលរដ្ឋកម្ពុជាចាកចោលប្រជាពលរដ្ឋកូរ៉េខាងត្បូងនោះឡើយ។ ដូចគ្នាដែរ នៅពេលផ្ទុះការរាតត្បាតជំងឺកូវីដ១៩ដំបូងៗនៅប្រទេសចិន នាដើមឆ្នាំ២០២០ ប្រទេសមួយចំនួនបានយកយន្តហោះទៅដឹកប្រជាពលរដ្ឋរបស់ខ្លួនចេញពីប្រទេសចិន ប៉ុន្តែសម្រាប់សម្ដេចតេជោ ហ៊ុន សែន វិញ គឺបានទៅដល់ប្រទេសចិន ដើម្បីជូនសារអំពីសាមគ្គីភាពជាមួយប្រជាជនចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងបានជូនសារទៅនិស្សិតកម្ពុជា សូមឱ្យបន្តនៅជាមួយប្រជាជនចិនក្នុងកាលៈទេសៈដ៏លំបាក។

ចំពោះព្រឹត្តិការណ៍នៅប្រទេសអ៉ីស្រាអែលនាពេលថ្មីៗនេះ សម្ដេចតេជោអតីនាយករដ្ឋមន្ត្រី បានផ្ដល់ជាយោបល់ដល់រាជរដ្ឋាភិបាល ក៏ដូចជាសម្ដេចធិបតីនាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត យ៉ាងដូច្នេះថា «ក្នុងករណីដែលរដ្ឋាភិបាលអ៉ីស្រាអែល ចាំបាច់ត្រូវតែជម្លៀសប្រជាពលរដ្ឋកម្ពុជាចេញ យើងកុំខ្លាចជាមួយនឹងការចំណាយពេលប្រាក់កាក់ជួលយន្តហោះពិសេស ទៅដឹកនិស្សិតរបស់យើងជាង៤០០នាក់ចេញពីប្រទេសអ៉ីស្រាអែល ប៉ុន្តែខ្ញុំមិនជឿថា អ៉ីស្រាអែលនឹងមានសំណូមពរបែបនេះចំពោះកម្ពុជាយើងនោះទេ»។
ទោះជាយ៉ាងណា ភាគីកម្ពុជាបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អត់ធ្មត់ និងស្វែងរកផ្លូវដោះស្រាយតាមរយៈការសន្ទនាគ្នា ស្រុះស្រួលគ្នា រកសន្តិភាពឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង