**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុប សភាពការណ៍លទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ**ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល**អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប | ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី**ឯកឧត្ដម ប៉ែន បូណា៖ បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ**ដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនប្រជាជន តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានតួនាទីភារកិច្ចអ្វីខ្លះទៅ?**ក្រសួងការងារ និងអង្គការ Swisscontact ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣»

សេនានុព័ន្ធថ្មីម៉ាឡេស៊ី សង្ឃឹមថា ទៅថ្ងៃអនាគតកងទ័ពម៉ាឡេស៊ី នឹងបានធ្វើលំហាត់រួមគ្នាជាមួយកងទ័ពកម្ពុជាលើផ្នែកប្រឆាំងភេរវកម្ម

ភ្នំពេញ៖ កាលពីព្រឹកថៃ្ងទី០៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោក វរសេនីយ៍ឯក ណាសលី ប៊ីន អាបដ៍ រ៉ហ៊ីម (Nazlee bin Abd Rahim) សេនានុព័ន្ធថ្មីម៉ាឡេស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ណាសលី ប៊ីន អាបដ៍ រ៉ហ៊ីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ និងថ្នាក់ដឹកនាំផ្សេងទៀត ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសមក្នុងនាមជាសេនានុព័ន្ធថ្មីរបស់កងទ័ពម៉ាឡេស៊ី។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានភាពមួយចំនួននៅកម្ពុជា ពិសេសការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាហើយនាំមកនូវសន្តិភាពពេញលេញ, ជោគជ័យការប្រយុទ្ធនឹងជំងឺកូវីដ-១៩, ជោគជ័យការរៀបចំកិច្ចប្រជុំនិងព្រឹត្តិការណ៏នានាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជោគជ័យដំណើរការបោះឆ្នោត និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិទី៧។

លើទំនាក់ទំនងកម្ពុជានិងម៉ាឡេសុី ឯកឧត្តមបានបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងជាមួយគ្នារយៈពេល ៦៦ឆ្នាំមកហើយ ហើយបច្ចុប្បន្នប្រទេសទាំងពីរនៅតែបន្តប្ដេជ្ញាពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។

ដោយឡែកលើវិស័យយោធា ក្រសួងការពារប្រទេស និងអគ្គបញ្ជាការប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អ តាមរយៈការចូលរួមធ្វើលំហាត់នានា ការគាំទ្រគ្នាទៅវិញទៅមក ការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាការថែរក្សាសន្តិភាពដើម្បីបុព្វហេតុប្រទេសទាំងពីរ និងក្នុងក្របខណ្ឌអាស៊ាន។

ក្រៅពីនោះកងទ័ពប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្ដូរទស្សនកិច្ចទាំងថ្នាក់អគ្គបញ្ជាការ និងបណ្ដាប្រភេទទ័ព ការចូលរួមតាំងពិពណ៌កងទ័ពជារៀងរាល់ឆ្នាំ ការយកចិត្តទុកដាក់ផ្លាស់ប្ដូរព័ត៌មានដើម្បីទប់ស្កាត់បទឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បញ្ជាក់ថា តាមរយៈលោកវរសេនីយ៍ឯក ណាសលី ប៊ីន អាបដ៍ រ៉ហ៊ីម កងទ័ពប្រទេសទាំងពីរ(កម្ពុជា-ម៉ាឡេស៊ី) នៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ដោយឯកឧត្តម រួមនឹងថ្នាក់ដឹកនាំដទៃទៀត បង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីឲ្យការបំពេញបេសកកម្មការទូតរបស់លោកវរសេនីយ៍ឯកទទួលបានជោគជ័យ។

ក្នុងកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក សេនានុព័ន្ធម៉ាឡេស៊ី បានសម្ដែងនៅការស្ងប់ស្ញែងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះវិស័យយោធា បើទោះបីទើបចេញផុតពីសង្គ្រាមច្រើនឆ្នាំក៏ដោយ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់។

លោកវរសេនីយ៍ឯក ណាសលី ប៊ីន អាបដ៍ រ៉ហ៊ីម បានធ្វើការចាប់អារម្មណ៍ចំពោះសមត្ថភាពកងកម្លាំងថែរក្សាសន្តិភាពកម្ពុជា ហើយមានបំណងចង់សិក្សាពីបទពិសោធន៍ដែលកម្ពុជាមាន។ លោកវរសេនីយ៍ឯក សង្ឃឹមថា ទៅថ្ងៃអនាគតកងទ័ពម៉ាឡេស៊ី នឹងបានធ្វើលំហាត់រួមគ្នាជាមួយកងទ័ពកម្ពុជាលើផ្នែកប្រឆាំងភេរវកម្ម ៕

អត្ថបទដែលជាប់ទាក់ទង