គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យបែងចែកតួនាទីភារកិច្ចរបស់គណៈកម្មការ
ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យបែងចែកតួនាទីភារកិច្ច និងផែនការសកម្មភាពក្នុងវិស័យពាក់ព័ន្ធរបស់គណៈកម្មការ និងបញ្ហាមួយចំនួន នៅវិមានរដ្ឋសភា។
កិច្ចប្រជុំខាងលើក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តម ហាយ កុសល ប្រធាននាយកដ្ឋានព័ត៌មាន ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាជំនួយការ និងមន្ត្រីជំនួយការគណៈកម្មការ ៕