អន្តរគណៈកម្មការរដ្ឋសភា បើកកិច្ចប្រជុំពិភាក្សាការងារជាមួយ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ
ភ្នំពេញ៖ អន្តរគណៈកម្មការរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំប្រជុំពិភាក្សាការងារជាមួយ លោកជំទាវ សោម គឹមសួគ៌ អគ្គសវនករ នៃអាជា្ញធរសវនកម្មជាតិ នៅសាលសន្និសទីបាយ័ន នៃវិមានរដ្ឋសភា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន លោកជំទាវ លេខាធិការ និងគណៈកម្មការជំនាញនានារបស់រដ្ឋសភា ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ និងមន្ត្រីជំនួយការ។
ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សានាថ្ងៃនេះ មានគោលបំណងចង់អោយអគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិជម្រាបជូនពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរសវនកម្មជាតិដល់អន្តរគណៈកម្មការរដ្ឋសភាអោយបានយល់កាន់តែទូលំទូលាយបន្ថែមទៀត ពីតួនាទី និងភារកិច្ចលើការទទួលខុសត្រូវរបស់អជ្ញាធរសវនកម្មជាតិ ៕