**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ**អភិបាលរងរាជធានីភ្នំពេញ៖ កម្ពុជាតែងតែគិតគូពីសន្តិភាពជាសំខាន់ ខណៈអ្នកដែលនិយាយថា កម្ពុជាមិនបានគិតគូរពីសន្តិភាព គឺជាការគិតបែបគំនិតអវិជ្ជមាន

អ្នកនាំពាក្យ៖ ស្ថានការណ៍នៅអ៊ីស្រាអែលមានភាពស្ងប់ស្ងាត់ និស្សិតខ្មែរទាំងអស់មានសុវត្ថិភាព

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ថ្ងៃទី ១០ តុលា ឆ្នាំ ២០២៣ នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ៖

ទី១៖ តាមការជូនដំណឹងពីរដ្ឋាភិបាលអ៊ីស្រាអែល ពេលនេះកងទ័ពអ៊ីស្រាអែលគ្រប់គ្រងសភាពការណ៍នៅជុំវិញតំបន់ហ្គាហ្សាបានទាំងស្រុងហើយដោយគ្មានវត្តមានភេវរជនណាម្នាក់អាចជ្រៀតចូលតាមរបងមកក្នុងទឹកដីអ៊ីស្រាអែលបានទៀតឡើយ។ កងទ័ពអ៊ីស្រាអែលក៏បានត្រៀមជើងការបានយ៉ាងល្អដើម្បីការពារនៅគ្រប់ទិសផ្សេងទៀត ទាំងផ្លូវអាកាស និងផ្លូវគោក។

ទី២៖ និស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលក៏បានអះអាងដែរថា ពេលនេះស្ថានការណ៍មានភាពស្ងប់ស្ងាត់ ហើយពួកគេមានសុវត្ថិភាព និងមានស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃគ្រប់គ្រាន់ដោយគ្មានខ្វះខាតអ្វីទេ។

ទី៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់គ្រប់ពេលវេលាទាំងអស់មិនថាយប់ឬថ្ងៃឡើយចំពោះសុខទុក្ខរបស់សិស្សនិស្សិតខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រុមការងារដែលជាសេនាធិការរបស់សម្តេចធិបតីដែលដឹកនាំផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតកំពុងតាមដានជាប្រចាំនិងទាក់ទងជាមួយសិស្ស និស្សិត ទាំងអស់ជាប់ជានិច្ចដើម្បីដឹងពីបញ្ហារបស់ពួកគេហើយអន្តរាគមន៍ភ្លាមៗទាន់ពេលវេលានៅពេលមានសេចក្តីត្រូវការ។

ទី៤៖ រាជរដ្ឋាភិបាលសូមអំពាវនាវដោយទទូចដល់សិស្ស និស្សិត ទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល សូមគោរពតាមការណែនាំរបស់អាជ្ញាធរដែនដីដើម្បីសុវត្ថិភាពរបស់បងប្អូន និងសូមក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជាស្ងប់ចិត្តចំពោះស្ថានការណ៍នេះពីព្រោះរាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុនម៉ាណែត ជាប្រមុខចាត់ទុកសុវត្ថិភាពរបស់សិស្សនិស្សិតខ្មែរទាំងអស់ជាអាទិភាពខ្ពស់បំផុត៕

អត្ថបទដែលជាប់ទាក់ទង