ឯកឧត្តម ឈួរ សុបញ្ញា ចាត់តាំងក្រុមការងាតនាំនូវអំណោយជូនដល់ស្រ្តីសម្រាលកូន ដែលមានជីវភាពក្រីក្រស្ថិតនៅសង្កាត់ក្រយ៉ូវ ក្រុងស្ទឹងសែន
ភ្នំពេញ៖ ដោយទទួលបាននូវដំណឹងថាមានស្រ្តីសម្រាលកូន ដែលមានជីវភាពក្រីក្រស្ថិតនៅសង្កាត់ក្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ នៅថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានចាត់តាំងក្រុមការងាតនាំនូវអំណោយជូនដល់ស្រ្តីដែលកំពុងជួបការលំបាករួមមាន ថវិកាចំនួន ២០០,០០០រៀល, អង្ករ ២៥គីឡូក្រាម, ទឹកត្រី ១យួរ, ភួយ ១, ត្រីខកំប៉ុង ១យួរ និងទឹកដោះគោឆៅចំនួន ១ឡូ ៕