ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១១ ខែតុលា
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា ដោយទទួលរងនូវកម្លាំងរុញច្រានពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ធ្វើឲ្យប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះមកក្រោម អូសបន្លាយលើភាគខាងត្បូងប្រទេសកម្ពុជា។
ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖នៅក្នុងអំឡុងមួយសប្តាហ៌៍ទៅមុខនេះ នៅលើផ្ទៃប្រទេស កម្រិតទឹកភ្លៀងធ្លាក់នឹងថមថយ និងមានភ្លៀងធ្លាក់ភាគច្រើនតែនៅពេលយប់។
ចំណែកនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៣០-៥០%៕