**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម នេត្រ ភក្រ្តា៖ ក្រសួងព័ត៌មានបានគិតគូរពីសុខទុក្ខនិងជីវភាពរបស់មន្ត្រីដោយខិតខំប្រឹងប្រែងដោះស្រាយតាមលទ្ធភាព

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្រសួងព័ត៌មានបានគិតគូរពីសុខទុក្ខនិងជីវភាពរបស់មន្ត្រី ដោយខិតខំប្រឹងប្រែងដោះស្រាយតាមលទ្ធភាព និងបានកៀរគរការគាំទ្របន្ថែមពីវិស័យឯកជនដើម្បីជួយសម្រាលបន្ទុករបស់មន្ត្រីដែលខ្វះខាត។ នេះបើយោងតាមក្រសួងព័ត៌មាន។

ឯកឧត្តមលើកឡើងបែបនេះ នៅក្នុងឱកាសនៃការប្រារព្ធពិធីភ្ជុំបិណ្ឌ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសនៃសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍសាខាងក្រសួងព័ត៌មាន រួមនឹងថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីសន្តិសុខ និងអ្នកបោសសម្អាតដែលមានជីវភាពលំបាកជាង ២០០ នាក់។ ពិធីនេះរៀបចំដោយសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃក្រសួងព័ត៌មានដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញ ការងារប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈខ្ពស់ ដោយមិនខ្លាចនឿយហត់ដើម្បីបម្រើវិស័យព័ត៌មាននៅកម្ពុជា។ ដើម្បីជាការតបស្នង ចំពោះមន្ត្រីដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តក្នុងបុព្វហេតុវិស័យព័ត៌មាន បន្ថែមលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាក្រសួងព័ត៌មានបានគិតគូរពីសុខទុក្ខនិងជីវភាពរបស់មន្ត្រីដោយខិតខំប្រឹងប្រែងដោះស្រាយតាមលទ្ធភាព និងបានកៀរគរការគាំទ្របន្ថែមពីវិស័យឯកជនដើម្បីជួយសម្រាលបន្ទុករបស់មន្ត្រីដែលខ្វះខាត។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដាក់ចុះនូវគោលការណ៍អនុវត្តមួយចំនួនដើម្បីលើកកម្ពស់គុណភាពនៃការរស់នៅរបស់មន្ត្រីរួមមាន៖ កសាងភាបជាដៃគូជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូមេឌីក បញ្ចុះតម្លៃពេលមន្ត្រីរាជការនៃក្រសួងព័ត៌មានទទួលប្រឹក្សាវេជ្ជសាស្ត្រដោយបញ្ចុះតម្លៃ ៣០%, ការគិតគូរពីជីវភាពដោយឧបត្ថម្ភអង្ករនិងគ្រឿងឧបភោគបរិភោគមួយចំនួនជាប្រចាំខែដល់មន្ត្រីដែល្វះខាត, ការដាក់ចុះនូវគោលការណ៍ក៣ ដើម្បីជួយគាំទ្របន្ថែមដល់មន្ត្រីរាជការ ពេលសម្រាកបុត្រ ពេលរៀបអាពាហ៍ពិពាហ៍ និងពេលទទួលមរណភាព, ព្រមទាំងគិតគូរពីការផ្តល់អាហារូបករណ៍ដល់កូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មានផងដែរ ព្រមទាំងបង្កើតទារកដ្ឋានសម្រាប់មន្ត្រីរាជការជាស្ត្រីដែលមានកូនខ្ចីអាចបំបោះកូន និងរៀបចំឱ្យមានបណ្ណាល័យដើម្បីកុមារតូចៗ។

ក្នុងឱកាសនៃការសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ តាមរយៈសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានបានចែកអំណោយជាអង្ករនិងថវិកាមួយចំនួនដល់មន្ត្រីនៃក្រសួងព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង