សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រធានមូលនិធិនីប៉ុន និងជាប្រធានកិត្តិយស មូលនិធិសន្តិភាពសាសាកាវ៉ា ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក យូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិនីប៉ុន (The Nippon Foundation) និងជាប្រធានកិត្តិយស មូលនិធិសន្តិភាពសាសាកាវ៉ា (Sasakawa Peace Foundation) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។