ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងអនុស្សារណៈ នៃការយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាង កម្ពុជា និងនីហ្សេរីយ៉ា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាបញ្ចប់ លើសេចក្ដីព្រាងអនុស្សារណៈ នៃការយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធានក្រុមប្រឹក្សានីតិកម្ម និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕