**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ នឹងបិទជាស្ថាពរនៅម៉ោង ១២យប់ ថ្ងៃទី១៦ ខែតុលា


ភ្នំពេញ៖ បើតាមមន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាប ដែលស្ថិតនៅក្បែរប្រាសទអង្គរវត្ដ នឹងត្រូវបញ្ចប់ការចុះចតជាស្ថាពរនៅវេលាម៉ោង ០០យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ខណៈដែលអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរថ្មី ក៏នឹងត្រូវបានចាប់ផ្ដើមបើកជើងហោះជាផ្លូវការនៅថ្ងៃតែមួយតែម្ដង។

ឯកឧត្ដម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្ដរជាតិសៀមរាប និងជាទីប្រឹក្សារដ្ឋលេខាធិការដ្ឋានអាសចរណ៍ស៊ីវិល បានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ ៣ឆ្នាំកន្លងមកនេះ អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ ត្រូវបានសាងសង់រួចជាស្ថាពរ ហើយត្រូវបានបើការហោះហើរសាកល្បងទទួលបានជោគជ័យផងដែរ។ ក្នុងនោះបុគ្គលិកចំនួន ៥០០នាក់មកជាច្រើនស្ថាប័ន នឹងត្រូវទៅបំរើនៅអាកាសយានដ្ឋានថ្មី ខណៈបច្ចុប្បន្ននេះ មានបុគ្គលិកប្រមាណ៦០ទៅ៧០ភាគរយ បានទៅបំពេញការងារដែលស្ថិតនៅស្រុកសូទ្រនិគម មានចំងាយយជាង ៤០គីឡូម៉ែត្រពីទីតាំងចាស់។

ឯកឧត្ដមបានបញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាប ស្ថិតនៅក្រុងសៀមរាប បានចាប់បើកដំណើរការដំបូងក្នុងឆ្នាំ១៩៣២ ក្នុងសម័យអណានិគមបារំាង និងបានកែលម្អស្ថានភាពសំណង់ក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ១៩៥៥ ហើយនៅឆ្នាំ១៩៧០ អាកាសយានដ្ឋានបានបិទទ្វារដោយសារសង្គមស៊ីវិលនៅកម្ពុជា ហើយបើកដំណើរការទ្បើងវិញម្តងទៀតក្នុងឆ្នាំ២០០៦។ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបចាស់ មានទីតាំងតូច និងជិតប្រាសាទអង្គរវត្ដ ដែលមិនអាចចុះចតយន្ដហោះធំៗបាន នឹងបិទការហោះហើរជាផ្លូវការចាប់ពីម៉ោង០០នាទីយប់ថ្ងៃទី១៦ ខែតុលខាងមុខនេះ ខណៈអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរថ្មី ជាសមិទ្ធិផលដ៍ធំបំផុតមិនធ្លាប់មាននៅកម្បុជា។

សូមបញ្ជាក់ជូនថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី បានវិនិយោគទឹកប្រាក់ចំនួន ១.១០០លានដុល្លារអាមេរិក ដោយមានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណតមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ ក្នុងឆ្នាំ២០២៤ និង១២លាននាក់ ក្នុងឆ្នាំ២០៤០ខាងមុខ ហើយមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបាន ចំនួន១០.០០០តោន ក្នុងឆ្នាំ២០២៤ និង ២៦.០០០តោន ក្នុងឆ្នាំ២០៤០ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង