**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២០ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា**អ្នកទាញយកកម្មវិធី Cambodia e-Arrival មានជាងកន្លះលាននាក់ហើយ គិតចាប់ពីដើមខែកញ្ញា រហូតដល់ពាក់កណ្ដាលខែវិច្ឆិកានេះ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី៧**ក្រសួងអប់រំកម្ពុជា និងរដ្ឋាភិបាលកូរ៉េ រៀបចំពិធីជប់លៀងអាហារពេលល្ងាច នៃកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធី ផ្តល់អាហារនៅសាលារៀន តំបន់អាស៊ីអាគ្នេយ៍**ដំណើរទស្សនកិច្ចប្រធានរដ្ឋសភាវៀតណាមនៅកម្ពុជា នឹងធ្វើឲ្យសភាកម្ពុជា-វៀតណាមបន្ត ផ្តល់ភាពទុកចិត្តគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី**អាជ្ញាធរជាតិអប្សរារៀបចំកម្មវិធីផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ស្តីពី “សារមន្ទីរ និង និរន្តរភាព”**ឯកឧត្តម ប្រាក់ សុខុន ​ត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រទាំងស្រុង ឱ្យកាន់តំណែងរដ្ឋមន្រ្តីក្រសួងការបរទេស ជំនួស ឯកឧត្តម សុខ ចិន្តាសោភា**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងនាយកថ្មី នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ ក្នុងឱកាសអបអរសាទរ ខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរៈភូមិន្ទ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររយៈពេល០៩ខែ ឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើការរៀបចំសូចនាករក្នុងការវាស់វែងសមិទ្ធិកម្មលើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១**មេដឹកនាំរុស្ស៊ី ព្រមានលោកខាងលិច ដោយប្រកាសគោលលទ្ធិនុយក្លេអ៊ែរថ្មី**អ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក វាយប្រហាររុស្ស៊ីជាលើកដំបូង ក្នុងសង្រ្គាម១ពាន់ថ្ងៃ**អាមេរិកចោទរុស្ស៉ីជាអ្នកបង្កើនជម្លោះនៅអ៊ុយក្រែន តាមរយៈការប្រើប្រាស់ទាហានកូរ៉េខាងជើង**ឧបនាយករដ្ឋមន្ត្រីការ វង្សី វិស្សុត ទទួលជួបវិនិយោគិនកូរ៉េដែលមានបំណងចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ**ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ដឹកនាំវេទិកាពិភាក្សាស្តីពីគោលនយោបាយសង្គមកិច្ច**រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កោតសរសើរសមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបំពេញបេសកកម្មរបស់ខ្លួនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**ឯកឧត្តម កត្តា អ៊ន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម

សម្ដេចតេជោ៖ យើងពិតជាមានតម្រូវការ ក្នុងការរួបរួម រវាងបក្សនយោបាយនៅកម្ពុជា ដើម្បីសម្រេចគោលដៅ រក្សាសន្តិភាព ធានាការអភិវឌ្ឍរយៈពេលវែង

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអះអាងថា យើងពិតជាមានតម្រូវការនៅក្នុងការរួបរួម រវាងគណបក្សនយោបាយនៅកម្ពុជា ដើម្បីសម្រេចគោលដៅ នៃការរក្សាសន្តិភាព ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង ។

ក្នុងសារជាសំឡេងផ្ញើជូនបណ្ដាបក្សនយោបាយ នាថ្ងៃទី១១ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ សូមគមន៍យ៉ាងកក់ក្ដៅចំពោះគំនិតផ្ដួចផ្ដើមនូវបំណងដ៏ល្អ របស់បណ្ដាគណបក្សនយោបាយ ដែលបានផ្ញើ និងធ្វើសេចក្ដីថ្លែងការណ៍រួចមកហើយ។ សម្ដេចតេជោបន្តថា គណបក្សប្រជាជនកម្ពុជា ពេញចិត្តជាមួយនឹងការចងសម្ព័ន្ធភាព លើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។

សម្ដេចតេជោ បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនព្យាយាម ដើម្បីត្រួតត្រាទៅលើគណបក្សនយោបាយដទៃទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងធ្វើការជាមួយនឹងគណបក្សផ្សេងទៀត ដោយគោរពនូវឯករាជ្យរបស់គណបក្សទាំងអស់ ហើយចាត់ទុកគណបក្សទាំងអស់ ជាដៃគូស្មើភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោគូសបញ្ជាក់ថា យើងមិនបានគិតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សធំ ឯគណបក្សដទៃ ដែលមិនបានចូលរួមបោះឆ្នោត ឬបានចូលរួមបោះឆ្នោតតែគ្មានកៅអីក្នុងសភា ជាគណបក្សតូចតាច ឬក៏ជាគណបក្សដែលមិនសក្ដិសមធ្វើជាដៃគូនោះទេ។ យើងផ្ដល់ការគោរពចំពោះគណបក្សទាំអស់ ដែលចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ។ តាមសម្ដេចដឹង ខាងរាជរដ្ឋាភិបាលបានត្រៀមទទួលយកគណបក្សចំនួន ៣០ ចូលរួមនៅក្នុងក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។
ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា ត្រៀមទទួលយកនូវដៃគូទាំងអស់ ដែលចង់រួបរួមជាមួយនិងគណបក្សប្រជាជនកម្ពុជា ក្រោមរូបភាពនៃការចងសម្ព័ន្ធភាព កិច្ចសហប្រតិបត្តិការ ដោយស្មើភាព និងស្មើសិទ្ធិ។

សម្ដេចតេជោថ្លែងទៀតថា សម្ដេចបានឱ្យក្រុមជំនួយការថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រាងនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងគណបក្សទាំងអស់ដែលនឹងចងសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ហើយសម្ដេចតេជោ នឹងជួបជាមួយ ឯកឧត្ដម លោកជំទាវ នាពេលខាងមុខ ដើម្បីពិភាក្សាទៅលើខ្លឹមសារនៃពង្រាងនៃកិច្ចព្រមព្រៀងនោះ ហើយក៏នឹងឈានទៅដល់ការចុះហត្ថលេខាលើពិធីសារ ឬកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជាផងដែរ។

សម្ដេចតេជោ សង្កត់ធ្ងន់ថា «យើងពិតជាមានតម្រូវការនៅក្នុងការរួបរួម រវាងគណបក្សនយោបាយនៅកម្ពុជា ដើម្បីសម្រេចគោលដៅ នៃការរក្សាសន្តិភាព ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង។ ចូលរួមជាមួយគ្នា ដើម្បីនឹងការពារនូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារនូវរបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពារនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ក៏ដូចជា កិច្ចការផ្សេងទៀត ដែលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ឱ្យយើងទាំងអស់គ្នា ជាអ្នករួបរួមដើម្បីការពារ និយាយមួយម៉ាត់ឱ្យខ្លី យើងត្រូវការពារនូវរដ្ឋធម្មនុញ្ញរបស់យើង ហើយយើងក៏មានកាតព្វកិច្ច ដើម្បីនឹងកំចាត់ចោលនូវនយោបាយជ្រុលនិយម ចេញឱ្យផុតពីព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាទៅដល់សាមគ្គីភាព ឯកភាពជាតិ ក៏ដូចជា រក្សានូវសន្តិភាព ដើម្បីធានានូវកាតអភិវឌ្ឍក្នុងរយៈពេលវែង» ។

សម្ដេចតេជោ ក៏បានអរគុណ ឯកឧត្ដម លោកជំទាវ ដែលបានផ្ញើសារ និងចេញសេចក្ដីថ្លែងការណ៍ ក៏ដូចជា ថ្លែងអំណរគុណ ឯកឧត្ដម លោកជំទាវ ទុកជាមុន ដែលមិនទាន់បានផ្ញើ ឬចេញសេចក្ដីថ្លែងការណ៍ទុកជាមុនថា យើងនឹងបន្តស្វាគមន៍ជាមួយនឹងអ្នកដែលនឹងចូលរួមបន្តទៀត ហើយសង្ឃឹមថា នឹងបានជួបជាមួយ នឹងឯកឧត្ដម លោកជំទាវ នៅពេលខាងមុខ ក្នុងស្មារតីរួបរួមគ្នា ធានាដល់ផលប្រយោជន៍ប្រទសជាតិរបស់យើង និងសាមគ្គីភាព ដោយស្មើភាពនិងស្មើសិទ្ធិ រវាងគណបក្សនយោបាយទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង