**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក **ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ តាមដានស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ និងលំហូរពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក តាមរយៈកាមេរ៉ាសុវត្ថិភាព**រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ឆ្នាំ២០២៤

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ៖ ការប្រឆាំងនឹងអំពើពុករលួយឈរលើគោលការណ៍យុទ្ធសាស្រ្ដ ៣ ធំៗ រួមមាន ការអប់រំ បង្ការនិងទប់ស្កាត់ និងបង្រ្កាបបញ្ជូនទៅតុលាការ


ភ្នំពេញ៖ ក្រសួងព័ត៌មាននិងអង្គភាពប្រឆាំងអំពើពុករលួយសហការគ្នាបញ្ជ្រាបច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ និងវិធានការទប់ស្កាត់នានាជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ការបញ្ជ្រាបច្បាប់ស្តីពីប្រឆាំងអំពើពុករលួយដែឡត្រូវបានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថាដើម្បីពង្រឹងភាពស្អាតស្អំរបស់ស្ថាប័ន ពង្រឹងប្រសិទ្ធភាពស្ថាប័ន និងគុណភាពការងាររបស់ក្រសួងព័ត៌មាន។ ក្រសួងព័ត៌មានដែលតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីបានដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងវិស័យព័ត៌មាន និងជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាល។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា ការប្រឆាំងនឹងអំពើពុករលួយឈរលើគោលការណ៍យុទ្ធសាស្រ្ដមុខព្រួញបីធំៗ ទី១ អប់រំ ទី២ បង្ការ និងទប់ស្កាត់ និងទី៣ បង្ក្រាបបទល្មើស បញ្ចូនទៅតុលាការ និងដាក់ពន្ធធនាគារដើម្បីកុំឱ្យប្រព្រឹត្ដអំពើពុករលួយ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង មានប្រសាសន៍ថា គោលការណ៍យុទ្ធសាស្រ្ត មុខព្រួញបីធំៗនោះរួមមាន ទី១ ការអប់រំ ដោយអប់រំឱ្យស្អប់អំពើពុករលួយ អប់រំឱ្យស្រឡាញ់សុចរិតភាព និងស្រឡាញ់ភាពស្អាតស្អំ ជាពិសេសការអប់រំនេះ គឺជាទីតួនាទីរបស់ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានដែលដើរតួនាទីសំខាន់ក្នុងការចូលរួម។ គោលការណ៍ទីពីរ ការបង្ការ និងទប់ស្កាត់ ដែលបញ្ហានេះ គឺជាតួនាទីរបស់ក្រសួង ស្ថាប័ននីមួយៗ និងអាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដែលជាមន្រ្ដីសាធារណៈ ក្នុងការផ្ដល់សេវា បម្រើជូនដល់ប្រជាពលរដ្ឋ។ ចំណែកគោលការណ៍ទីបី ការបង្ក្រាបបទល្មើស បញ្ចូនទៅតុលាការ ដាក់ពន្ធធនាគារ ដើម្បីកុំឱ្យប្រព្រឹត្ដអំពើពុករលួយ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ឱ្យដឹងថា ការប្រឆាំងនឹងអំពើពុករលួយនេះ គឺធ្វើឡើងតាមរយៈប្រភព មានព័ត៌មានចំហ សម្ងាត់ ទាំងក្នុង និងក្រៅប្រទេស ពាក្យប្តឹង និង តុលាការប្រគល់ឱ្យ ដែលមានបទល្មើសពុករលួយ មាន ៣៨ បទល្មើសក្នុងក្រមព្រហ្មទណ្ឌ និង ១៧បទល្មើស ក្នុងច្បាប់ប្រឆាំងអំពើពុករលួយ។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់យ៉ាងច្បាស់អំពីបទល្មើសស៊ី-សូក ១៩បទល្មើស និងបទល្មើសក្រៅពីស៊ី-សូក ១៧ និងបទល្មើសពុករលួយក្នុងច្បាប់ផ្សេងៗទៀតផងដែរ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានធ្វើការពន្យល់អំពីអត្ថន័យនៃអំពើពុករលួយដោយគូសបញ្ជាក់ថា ពាក្យអំពើពុករលួយត្រូវបានគេនិយាយ និងស្គាល់ច្បាស់ ប៉ុន្ដែគោលគំនិត និងខ្លឹមសារនៃអំពើពុករលួយ មិនត្រូវបានយល់ដឹងទូលំទូលាយនិងស៊ីជម្រៅទេ-ពុំមាននិយមន័យនៃពាក្យអំពើពុករលួយ ហើយគ្រាន់តែមានការរៀបរាប់អំពីអំពើអ្វីខ្លះដែលចាត់ទុកថាជាបទល្មើសពុករលួយ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត បានបន្ថែមទៀតថា ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានកំណត់ និយមន័យបទល្មើសពុករលួយដោយចាត់ទុកនូវអំពើចែងនៅក្នុង ៥១ មាត្រា ជា ៣៨ បទល្មើស ពុករលួយ និងក្នុងច្បាប់ផ្សេងៗទៀតចំនួន១៧ បទល្មើសពុករលួយទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបញ្ជាក់ថា ការរៀបចំកម្មវិធីបញ្ជ្រាបច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងវិធានការទប់ស្កាត់ នេះឡើងដើម្បីបញ្ជូលក្នុងក្របខណ្ឌនានាសម្រាប់ការកសាងស្ថាប័នមួយដែលជារដ្ឋបាលទំនើប ផ្តល់សេវាសាធារណៈដល់សាធារណជនប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនដែរថា ក្នុងក្របខណ្ឌក្រសួងព័ត៌មាន ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាកិច្ចការងារសំខាន់ ព្រោះអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ជាទិសដៅរបស់ក្រសួង ក្នុងការកែប្រែក្លាយក្រសួងព័ត៌មាន ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាល ដែលសកម្ម បុរេសកម្ម អន្តរសកម្ម ប្រសិទ្ធិភាព និងគុណភាព៕

អត្ថបទដែលជាប់ទាក់ទង