**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

រដ្ឋមន្ត្រីទេសចរណ៍៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នឹងរួមចំណែកទាក់ទាញភ្ញៀវអន្តរជាតិ

ភ្នំពេញ៖ ឯគឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជិតនឹងបើកដំណើរការជាផ្លូវការឆាប់ៗនោះ ថានឹងរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណ៨លាននាក់ សម្រាប់ឆ្នាំ២០២៨។

ឯគឧត្ដមរដ្ឋមន្ត្រីបង្ហាញសុទិដ្ឋិនិយមបែបនេះគឺនាអំឡុងពេលទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខេត្តសៀមរាប នៅសប្ដាហ៍មុន។

នាឱកាសនោះ ឯគឧត្ដមមើលឃើញថាក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (Angkor International Airport Investment (AIAI)) បានសាងសង់និងអភិវឌ្ឍអាកាសយានដ្ឋានសៀមរាបអង្គរថ្មីដ៏ធំ ទំនើប និងប្រកបដោយភាពទាក់ទាញ។

ឯគឧត្ដមបានលើកឡើងថា សមិទ្ធផលថ្មីមួយនេះពិតជាមានសក្តានុពលក្រៃលែង ដែលអាចជួយបង្កើនភាពទាក់ទាញទេសចរណ៍បន្ថែមទៀតមកកាន់ទឹកដីខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា និងអាចទាក់ទាញសក្តានុពលវិនិយោគមកកាន់ទឹកដីខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូលផងដែរ។ អាកាសយានដ្ឋានថ្មីនេះ ពិតជាបានបង្កើតការងារដោយផ្ទាល់ និងប្រយោលជាច្រើនកន្លែង ទាំងនៅក្នុងដំណាក់កាលសាងសង់ និងប្រតិបត្តិការ ដែលរួមចំណែកបង្កើនប្រាក់ចំណូលជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងខេត្តសៀមរាប។

ឯគឧត្ដមបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថាអាកាសយានដ្ឋាននេះនឹងជួយទាក់ទាញភ្ញៀវទេសចរ ដែលនឹងរួមចំណែកក្នុងការឈានទៅសម្រេចឱ្យបាននូវចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណ៨លាននាក់ នៅឆ្នាំ២០២៨ តាមរយៈការបង្កើនការតភ្ជាប់ជើងហោះហើរត្រង់ទាំងនៅក្នុងតំបន់ និងពិភពលោក»។

ឯគឧត្ដមរដ្ឋមន្ត្រី សុខ សូកេន បានបន្ថែមថា ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងការតភ្ជាប់ គឺជាការងារអាទិភាពបំផុតមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានបន្តជំរុញឱ្យកាន់តែសកម្មថែមទៀត ដែលនៅពេលនេះកម្ពុជាកំពុងខិតខំបន្ដផ្ដល់អាទិភាពខ្ពស់ទៅលើការស្ដារ និងកសាងប្រព័ន្ធគមនាគមន៍ដឹកជញ្ជូនគ្រប់រូបភាព រួមមាន ថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក កំពង់ផែ និងអាកាសយានដ្ឋានខ្នាតអន្តរជាតិ ដែលជាការតភ្ជាប់យ៉ាងសំខាន់គ្រប់តំបន់នៅទូទាំងប្រទេស ទាំងទីក្រុង ទីប្រជុំជន ជាពិសេសជំរុញការតភ្ជាប់ជាមួយបណ្ដាប្រទេសនានាទូទាំងពិភពលោក ដែលធ្វើឱ្យការធ្វើដំណើរ និងដឹកជញ្ចូនរបស់កម្ពុជាមានភាពងាយស្រួល សុវត្ថិភាព ប្រសិទ្ធភាព និងមានតម្លៃទាប ក្នុងទិសដៅសម្រួលដល់ការជំរុញវិស័យទេសចរណ៍ ពង្រីកការធ្វើដំណើរមកកម្ពុជា ការធ្វើពាណិជ្ជកម្ម ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ក៏ដូចជាការតភ្ជាប់កម្ពុជាឱ្យកាន់តែជិតទៅក្នុងតំបន់ និងក្នុងសកលលោក។

ឯគឧត្ដមរដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការរៀបចំតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេសឱ្យមានហេដ្ឋារចនសម្ពន្ធ និងរចនាសម្ពន្ធគ្រប់គ្រាន់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនអ្នកដំណើរនិងភ្ញៀវទេសចរ។កាត់បន្ថយរបាំងមិនចាំបាច់ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរចូល-ចេញរបស់ភ្ញៀវទេសចរ។ ដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើងតាមច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស។

ឯគឧត្ដមរដ្ឋមន្ត្រីក៏នឹងអនុវត្តការលុបបំបាត់និងបោសសម្អាតភាពអសកម្មទាំងឡាយ និងភាពអនាធិបតេយ្យគ្រប់បែបយ៉ាងដែលនាំឱ្យប៉ះពាល់ និងរំខានដល់ការធ្វើដំណើរនិងការដឹកជញ្ជូនអ្នកដំណើរនិងភ្ញៀវទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង