ពលរដ្ឋសប្បាយចិត្ត និងអរគុណដល់រាជរដ្ឋាភិបាលដែលបានសម្រួលមធ្យោបាយធ្វេីដំណេីរឥតគិតថ្លៃ ទៅកាន់ស្រុកកំណេីត ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ ប្រជាពលរដ្ឋសម្តែងនូវការសប្បាយចិត្ត និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រួលមធ្យោបាយធ្វេីដំណេីរឥតគិតថ្លៃ ទៅកាន់ស្រុកកំណេីត ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ។ ការសម្តែងនៅការសប្បាយចិត្តនេះ ត្រូវបានកេីតឡេីងនៅព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិ បាលរាជធានីភ្នំពេញ អញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងជិះរថយន្តក្រុងទៅស្រុកកំណើត នៅស្ថានីយ៍ រថយន្តក្រុងសួនឫស្សីកែវ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕