**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រសួងបរិស្ថាន ជំរុញឱ្យអង្គការដៃគូអភិវឌ្ឍចូលរួមចំណែកការងារអាទិភាពរបស់ក្រសួងឈានឆ្ពោះទៅការលើកកម្ពស់ជីភាពប្រជាជនក្នុងភាពស្អាត ភាពបៃតង និងចីរភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍ និងជំរុញឱ្យគ្រប់អង្គការដៃគូក្នុង និងក្រៅស្រុកទាំងអស់ រួមចំណែកការងារអាទិភាពរបស់ក្រសួង ឈានទៅសម្រេចទិសដៅរួម ពង្រីកវិសាលភាពគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ការអភិរក្សជីវចម្រុះដោយចីរភាព។ នេះបើយោងតាមហ្វេសប៊ុកក្រសួងបរិស្ថាន។

ការថ្លែងនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី ១១ តុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

នៅក្នុងជំនួបនេះ លោក អ៊ុំ សូនី នាយកប្រតិបត្តិអង្គការ Conservation International ដែលមានស្នាក់ការនៅសហរដ្ឋអាមេរិក បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពី វឌ្ឍនភាពគម្រោង និងកិច្ចសហការក្នុងភាពជាដៃគូ ដែលរួមមាន តំបន់ការពារទេសភាពដីគោក និងការអភិរក្សតំបន់ទឹកសាប នៅក្នុងខេត្តគោលដៅដែលរួមមានជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃឡង់ និងឧទ្យានជាតិវ៉ឺនសៃ សៀមប៉ាង។

ជាមួយគ្នានេះ នាយកប្រតិបត្តិអង្គការ CI ក៏បានគូសបញ្ជាក់ពីគម្រោងនៃកិច្ចសហការបន្ត លើការស្តារ និងសំអាតបឹងទន្លេសាបឡើងវិញ REDD+ អព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ការរៀបចំគោលនយោបាយ ការបន្ស៊ាំខ្លួននឹងការប្រែប្រួលអាកាសធាតុ និងការធ្វើឱ្យមានសេដ្ឋកិច្ចវិជ្ជមាននៅកម្ពុជា ។

ជាការបន្ថែម ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកដែលបានរួមចំណែកក្នុងវិស័យបរិស្ថានកន្លងមក ហើយឯកឧត្តមរដ្ឋមន្រ្តីបានជំរុញឱ្យអង្គការដៃគូ ដែលអនុវត្តគម្រោងទាំងអស់ចាំបាច់ត្រូវមានការទទួលខុសត្រូវ និងបកស្រាយពន្យល់ជូនប្រជាពលរដ្ឋលើព័ត៌មានមួយចំនួនទាក់ទងនឹងព្រៃឈើ ខណៈដែលគម្រោងរបស់អង្គការ បាននឹងកំពុងអភិវឌ្ឍនៅក្នុងតំបន់គោលដៅទាំងនោះ៕

អត្ថបទដែលជាប់ទាក់ទង