ឯកឧត្តម លន់ លឹមថៃ និងលោកជំទាវ អញ្ជើញចូលរួមក្នុងពីធីកាន់បិណ្ឌវេនទី១៣ នៅវត្តគង់វង្សរង្សីកោះកុក ស្រុកកំពង់សៀម
ភ្នំពេញ៖ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណ:កម្មការទី៣ នៃរដ្ឋសភា និងលោកជំទាវ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពីធីកាន់បិណ្ឌវេនទី១៣ នៅវត្តគង់វង្សរង្សីកោះកុក និងបានជួបសំណេះសំណាលជាមួយលោកតា លោកយាយ ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្តប្រមាណជាង១០០នាក់ ស្ថិតនៅក្នុងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្នុងជំនួបដ៏រីករាយនៃពិធីបុណ្យប្រពៃណីជាតិនេះ ឯកឧត្តម លន់ លឹមថៃ ក៏បានថ្លែងនូវការសួរសុខទុក្ខ ក៏ដូចជាថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលតែងតែស្រលាញ់រាប់អានជឿជាក់ និងទុកចិត្តអំពីការដឹកនាំដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា និងរួមគ្នាការពារនូវសុខសន្តិភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តម លន់ លឹមថៃ និងលោកជំទាវ បាននាំយកនូវចង្ហាន់ គ្រឿងឧបភោគ បរិភោគប្រគេនព្រះសង្ឃ និងអាចារ្យវត្តនូវបច្ច័យ២០ម៉ឺនរៀល ជូនថវិកាលោកតាលោកយាយ ១៥៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល បច្ច័យកសាង៣៦០ដុល្លារសហរដ្ឋអាមេរិក ក្រុមប្រឹក្សាឃុំ១០ម៉ឺនរៀល កម្មករ១៥នាក់ក្នុងម្នាក់ៗ១ម៉ឺនរៀល នគរបាលនិងប្រជាការពារចំនួន១០នាក់ក្នុងម្នាក់ៗ ២ម៉ឺនរៀល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម លន់ លឹមថៃ ក៍បានអញ្ជើញចុះពិនិត្យមើល អំពីវឌ្ឍនភាពក្នុងការកសាងព្រះវិហារថ្មីដែលកំពុងបន្តដំណើរការសាងសងបានប្រមាណ៦០% ដោយចំណាយថវិកាប្រហាក់ប្រហែលជិត២០ម៉ឺនដុល្លារសហរដ្ឋអាមេរិករួចមកហើយ ដោយព្រះវិហារថ្មីនេះត្រូវបានផ្តួចផ្តើមកសាងឡើងដោយ ឯកឧត្តម វេង សាខុន និងឯកឧត្តម លន់ លឹមថៃ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំកោះទន្ទឹម ព្រមទាំងព្រះចៅអធិការវត្ត ក្រោមរូបភាពសាមគ្គី ៕