ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដើម្បីចុះពិនិត្យវាយតម្លៃ និងធ្វេីការប្រគល់-ទទួលការសាងសង់អាគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានគណៈកម្មការសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំដើម្បីចុះពិនិត្យវាយតម្លៃ និងធ្វេីការប្រគល់-ទទួលការសាងសង់អាគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំខេត្តតាកែវ ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាន និងប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ៕