**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ជា ជេដ្ឋ អញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី៥ នៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង តាមប្រព័ន្ធនិម្មិត

ភ្នំពេញ៖ គណៈប្រតិភូទទួលបន្ទុក បណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា និងជាសមាជិកអចិន្រ្តៃយ៍នៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង នារាត្រីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួម មហាសន្និបាតប្រចាំឆ្នាំលើកទី៥ នៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង តាមប្រព័ន្ធនិម្មិត នៅសាលសិក្ខាសាលា VI3 វិមានព្រឹទ្ធសភា ដែលប្រព្រឹត្តទៅនៅ ទីក្រុងកេប៊ិច-ខេត្តកេប៊ិច ប្រទេសកាណាដា។

មហាសន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ Ariane Mignolet ប្រធាន បណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង និងបានពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
-អនុម័តរបៀបវារៈ
– អនុម័តកំណត់ហេតុនៃមហាសន្និបាតប្រចាំឆ្នាំកាលពីថ្ងៃទី៧ និងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២
– សេចក្តីព្រាងនៃការសើរើលក្ខន្តិកៈ
-ការចូលរួម (ការបោះឆ្នោតផ្លាស់ប្តូរលក្ខន្តិកៈរបស់សមាជិកណាមួយដែលមិនបានចូលរួមបង់វិភាគទានប្រចាំឆ្នាំអស់រយៈពេល២ឆ្នាំ)
-សកម្មភាពរបស់គណៈកម្មាធិការអចិន្រ្តៃយ៍
-ថវិកា
-ផែនការសកម្មភាព៖
*តុល្យភាពកាលពីឆ្នាំ២០២២
*ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤
*សាលាសិក្សាអំពីកិច្ចការសភាសម្រាប់ឆ្នាំ២០២៤។
-ដៃគូនានា៖
*មជ្ឈមណ្ឌលកិច្ចការសភា
-សភាប្រើភាសាបារាំង៖
*ការចូលរួមរបស់រដ្ឋសភាកូឌីវ័រ (Côte d’Ivoire)
*បទអន្តរាគមន៍របស់ឯកឧត្តម Joël Godin ប្រធានគណៈកម្មការកិច្ចការសភានៃសភាប្រើភាសាបារាំង។
-បោះឆ្នោតជ្រើសតាំងសមាជិកា សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍។

នៅក្នុងឱកាសបោះឆ្នោតជ្រើសតាំងសារជាថ្មីនៃសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា និងជាសមាជិកផ្តួចផ្តើមក្នុងការចូលរួមបង្កើតបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង បានត្រូវអង្គមហាសន្និបាតបោះឆ្នោតជ្រើសតាំងជាឯកច្ឆន្ទ ជូនឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ជាអនុប្រធាននៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំងសម្រាប់អាណត្តិពីរឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង