ជីដូនហាមមិនឲ្យទៅលេងទឹកវាលស្រែ ពេលលួចទៅជួបរឿងគួរឱ្យសង្វែគ
ភ្នំពេញ៖ ក្មេងប្រុសម្នាក់ក្នុងចំណោមគ្នីគ្នា០៣នាក់បានលង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើល ។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១២.១០.២០២៣ វេលាម៉ោង១៤និង៣០នាទីនៅចំណុចប្រឡាយផ្លូវក្របី នៅប៉ែកខាងជើងស្ពានដែករហាល(ផ្លូវជាតិលេខ៦)ចំងាយប្រហែល៥០០ម៉ែត្រមកកន្លែងកើតហេតុទឹកមានជំរៅប្រហែល២ម៉ែត្រជាង ស្ថិតក្នុងភូមិរហាល ឃុំរហាល ស្រុព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ក្មេងរងគ្រោះឈ្មោះពាន់ បញ្ញា ភេទប្រុស អាយុ០៩ឆ្នាំ នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុ តាមការបំភ្លឺ ឈ្មោះ វ៉ាន់ សៀវម៉េង ភេទប្រុស អាយុ០៩ឆ្នាំ នៅភូមិជាមួយជនរងគ្រោះ បានបញ្ជាក់ថា នៅថ្ងៃទី១២.១០.២០២៣ប្រហែលជាម៉ោង១១ជាង ខ្លួននឹងមិត្តភក្តិចំនួន០៣នាក់ទៀត ៖ ១.ឈ្មោះ ពាន់ បញ្ញា(ជនរងគ្រោះ) , ២.ឈ្មោះជួ សុជិន ភេទប្រុស អាយុ០៩ឆ្នាំ ភូមិជាមួយគ្នា , ៣.ឈ្មោះ រឿត ផានិត ភេទប្រុស អាយុ០៩ឆ្នាំភូមិជាមួយគ្នា បាននាំគ្នាមុជទឹកលេងក្នុងប្រឡាយផ្លូវក្របី ស្រាប់តែពេលនោះ ឈ្មោះពាន់ បញ្ញា បានរអិលជើងធ្លាក់ចូលទឹកជ្រៅបណ្តាលឲ្យលង់ទឹកស្លាប់នៅទីនោះ។ ឃើញដូច្នោះខ្ញុំបាទនឹងមិត្តភក្តិ០២នាក់ទៀតក៏នាំគ្នាត្រឡប់មកផ្ទះវិញដើម្បីទៅប្រាប់លោកយាយជនរងគ្រោះ។
នគរបាលបានបន្តថា៖តាមការបំភ្លឺឈ្មោះ លឿង សារឿម ភេទស្រី អាយុ៦០ឆ្នាំ(ជីដូនសាកសព)ភូមិជាមួយបញ្ជាក់ថា នៅថ្ងៃទី១២.១០.២០២៣ វេលាម៉ោង១១.០០នាទី ចៅគាត់ ឈ្មោះ ពាន់ បញ្ញា បានសុំគាត់ទៅដើរលេងនៅវាលស្រែ គាត់បានហាមមិនឲ្យទៅទេ តែចៅគាត់ពីស្តាប់ឡើយ ហើយលួចចេញទៅបាត់ទៅ។នៅថ្ងៃដដែលប្រហែលជាម៉ោង១រសៀល មានក្មេងប្រុសឈ្មោះវ៉ាន់ សៀវម៉េង អាយុ០៩ឆ្នាំ នៅភូមិជាមួយគ្នាបានប្រាប់ថា ចៅរបស់គាត់ឈ្មោះ ពាន់ បញ្ញា បានលង់ទឹកស្លាប់នៅឯប្រឡាយផ្លូវក្របី។
នគរបាលបានបញ្ជាក់ថា៖ក្រោយទទួលបានព័ត៌មានបានបង្កើតគណៈកម្មការត្រួតពិនិត្យសពក្មេងរងគ្រោះមានសមាសភាព នគរបាល ក្រុមប្រឹក្សាឃុំរហាល គ្រូពេទ្យមណ្ឌលឃុំរហាល មេភូមិនិងជីដូនសព ។តាមការពិនិត្យក្មេងរងគ្រោះមិនមានស្លាកស្នាមអ្វីទាក់ទិននឹងរឿងឃាតកម្មនោះឡើយ គឺពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ៕