**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋានខេត្តព្រះសីហនុ មន្ត្រីអគ្គិភ័យមកពីមូលដ្ឋានសមុទ្រ អង្គភាព ង-៧០

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋានខេត្តព្រះសីហនុ មន្ត្រីអគ្គិភ័យមកពីមូលដ្ឋានសមុទ្រ អង្គភាព ង-៧០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានបញ្ជាក់ថា ទាក់ទងនឹងពិធីបុណ្យភ្ជំបិណ្ឌ កាន់បិណ្ឌបងប្អុនជាកងកម្លាំងរបស់យើងមិនបានឈប់សម្រាកនោះទេមានតែប្រចាំការ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធា រណជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកលេងកម្សាន្តខេត្តព្រះសីហនុ ក៏ប៉ុន្តែសម្រាប់មន្ត្រីរាជការបានឈប់សម្រាកជួបជុំក្រុមគ្រួសារសប្បាយរីករាយ ព្រោះយើងជាកងកម្លាំងត្រូវមានភារកិច្ច និងជាការលះបង់ និងស្មារតីក្នុងការចូលរួមការថែរក្សាសុខសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋដោយបង្កើនការទទួលខុសត្រូវ ព្រោះភ្ញៀវបង្កើនការដើរលេងកម្សាន្ត ក៏ប៉ុន្តែកងកម្លាំងត្រូវមានភារកិច្ចមមាញឹកជាងមុន។ ទន្ទឹមនោះបង ប្អូនខាងអគ្គិភ័យក៏ត្រូវត្រៀមលក្ខណសម្បត្តិក្នុងការជួយអន្តរាគមន៍នៅពេលមានគ្រោះអគ្គិភ័យកើងឡើងដោយយថាហេតុណាមួយ ដោយសារការដុតទៀនធូបដោយការធ្វេសប្រហែស។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលិកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់កងកម្លាំងក្នុងឱកាសបុណ្យភ្ជំបិណ្ឌ កាន់បិណ្ឌនជូនចំពោះអស់លោកជានាយ នាយរង និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ពិតហើយថា រដូវភ្ជុំជារដូវឈប់សម្រាកតែកងកម្លាំងរបស់យើងមានភារកិច្ចកាន់តែច្រើន ពិសេសខាងផ្នែកចរាចរណ៍ផ្លូវគោក ត្រូវបង្កើនការអបរំផ្សព្វផ្សាយច្បាប់ចរាចរណ៍ នៅតាមចំណុចគោលដៅនានាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ស្លាប់ និងរបួសស្នាម ព្រោះគុណតម្លៃនៃការអប់រំផ្សព្វផ្សាយវាបានទទួលលទ្ធផលធំធេងណាស់ក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបើកបរត្រូវមានការប្រុងប្រយ័ត្ន សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា មន្ត្រីរបស់យើងមិនចង់ធ្វើការផាកពិន័យ ប្រសិនបើបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ធ្វើឱ្យកម្ពុជាគ្មានគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការបាត់បង់អាយុជីវិតមនុស្ស និងពិការភាព។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មន្ត្រីអគ្គិភ័យដែលបានចូលរួមប្រកបដោយបរិយាកាសស្និតស្នាល ៕

អត្ថបទដែលជាប់ទាក់ទង