**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល អនុញ្ញាតជូន អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម​ ចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម នៅទីស្ដីការក្រសួងមហាផ្ទៃ ក្នុងឱកាស ឯកឧត្ដមអនុរដ្ឋមន្ត្រី អញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ បានសម្ដែងនូវ សេចក្តីសោមនស្សរីករាយចំពោះការទទួលស្វាគមន៍ ឯកឧត្ដម អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ព្រមទាំងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រសួងនគរបាលវៀតណាម ដែលតែងតែផ្តល់កិច្ចសហការដ៏ល្អលើការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ក្នុងរយៈពេលកន្លងមករួមចំណែកដល់ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ជូនប្រជាជន នៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហការដ៏ល្អ រវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ នាពេលកន្លងមក ដែលបន្តរក្សាការជួបប្រាស្រ័យទាក់ទងគ្នាជាប់ជាប្រចាំ។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ និងឯកឧត្ដម ឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្រ្តី បានថ្លែងអំណរគុណគ្នាទៅវិញទៅមកចំពោះការខិតខំប្រឹងប្រែងបន្តអនុវត្តតាមផែនការកិច្ចសហ-ប្រតិបត្តិការរវាងក្រសួងទាំងពីរនាពេលកន្លងមក ដែលនាំមកនូវវឌ្ឍនភាពគួរឱកត់សម្គាល់។​ ភាគីទាំងពីរក៏សង្ឃឹមយ៉ាងមុតមាំថាតាមរយៈលទ្ធផលនៃកិច្ចប្រជុំ ជាពិសេសដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនឹងរួមចំណែកដល់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរពាក់ព័ន្ធនៃភាគីទាំងពីររក្សាបាននូវយន្តការទំនាក់ទំនងដ៏ល្អ ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពសង្គម ជាពិសេសសហការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ៕

អត្ថបទដែលជាប់ទាក់ទង