ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ឯកឧត្តម វ៉ី សំណាង និងឯកឧត្តម អ៊ូច ភា ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងសិក្សាបច្ចេកទេស រំដោះទឹកកំពុងជន់លិច លើកំណាត់ផ្លូវជាតិលេខ៣
ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមជាមួយនឹងជំនាញពាក់ព័ន្ធ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងសិក្សាបច្ចេកទេសក្នុងការរំដោះទឹកដែលកំពុងតែបង្កការជន់លិចនៅលើកំណាត់ផ្លូវជាតិលេខ៣ គីឡូ ម៉ែត្រលេខ៤៧ ៤៨ និងលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៕