ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសភ្ជុំបិណ្ឌ ៣ថ្ងៃ
ភ្នំពេញ៖ រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៣ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុប ១៦១.៤១៥នាក់ ។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរជាង ១៦ម៉ឺននាក់នោះ មានភ្ញៀវជាតិ១៥៧.០៤៦នាក់ និងភ្ញៀវអន្តរជាតិសរុប៤.៣៦៩នាក់។