សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ ប្រធានក្រុមហ៊ុន China Metro Group ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ លោក លី ខ័រ (Li Kuo) ប្រធានក្រុមហ៊ុន China Metro Group ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ ៕