កាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ប្រជុំត្រៀមរៀបចំពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធានគណៈកិត្តិយស និងប្រធានគណៈកម្មាធិការ អាណត្តិទី៥ (២០១៩-២០២៥)
ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធានគណៈកិត្តិយស និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៥ (២០១៩-២០២៥) ក្រោមអធិបតីភាព ឯកឧត្តម សុខ ផេង ប្រធានស្តីទី
គណៈកម្មាធិការសាខា ដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា តំណាងអភិបាលក្រុងព្រៃវែង និងតំណាងអធិការក្រុងព្រៃវែង សរុបមានអ្នកចូលរួមចំនួន ២១រូប ស្រី ៤រូប នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមប្រធានស្តីទី សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកឧកញ៉ា គណៈកម្មាធិការសាខា និងលោក លោកស្រី មន្ត្រីក្រុមប្រតិបត្តិ ដែលអញ្ជើញចូលរួមកិច្ចប្រជុំរសៀលនេះ និងសូមសំដែងការអរគុណចំពោះឯកឧត្តម លោកឧកញ៉ា សមាជិក សមាជិកា នៃកិច្ចប្រជុំ ដែលបានឆ្លៀតពេលដ៍មមាញឹក ដើម្បីចូលរួម។
ឯកឧត្តមប្រធានស្តីទី ក៍បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដល់ សមាជិក សមាជិកានៃអង្គប្រជុំ ពីសំណាក់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខា។
កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖
១- មតិសំណេះសំណាលបើកកិច្ចប្រជុំ
២- អានសេចក្តីសម្រេចស្តីពីការចាត់តាំងគណៈកម្មការរៀបចំពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធាន
គណៈកិត្តិយស និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៥
៣- បញ្ហាផ្សេងៗ
៤- មតិបូកសរុបលទ្ធផលកិច្ចប្រជុំ
ឯកឧត្តមប្រធានស្តីទី បានផ្តាំផ្ញើដល់ឯកឧត្តម លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា តំណាងអភិបាលក្រុងព្រៃវែង និងតំណាងអធិការក្រុងព្រៃវែង សូមអនុវត្ត និងចូលរួមក្នុងដំណើរការកម្មវិធីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ មានភាពល្អប្រសើរ និងជោគជ័យ៕