ឯកឧត្តម សុខ លូ អញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធ (Zoom) ជាមួយនឹងក្រុមការងារ (RUCas) ដើម្បីពិភាក្សាគ្នាបន្ថែមពាក់ព័ន្ធនឹងគម្រោងរៀបចំទីក្រុងបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoom ជាមួយនឹងក្រុមការងារ Resilient Urban Centers and Surround (RUCas) ដើម្បីពិភាក្សាគ្នាបន្ថែមពាក់ព័ន្ធនឹងគម្រោងរៀបចំទីក្រុងបាត់ដំបង ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយអាកាសធាតុដោយកម្ដៅ និងទឹកជំនន់ក្នុងក្រុងបាត់ដំបង។
គម្រោង (RuCas) មានគោលបំណងកែលម្អតម្លៃដែលបង្កើតដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយការរួមបញ្ចូលកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដោយផ្សារភ្ជាប់ជាមួយនឹងធម្មតា ដើម្បីកែប្រែទីក្រុងឱ្យកាន់តែមានភាពបៃតង និងកាត់បន្ថយកម្ដៅដោយសារអាកាសធាតុបានមួយកម្រិតទៀត។ កន្លងមក ក្រុមការងារ (Rucas) បានសហការជាមួយក្រុមការងាររដ្ឋបាលខេត្តបាត់ដំបង ក្នុងការចុះសិក្សាស្រាវជ្រាវ ស្វែងយល់ពីគម្រោងដែលកំពុងដំណើរការដើម្បីបង្កើតសួនច្បារមាត់ស្ទឹងថ្មីមួយ ដើម្បីឱ្យមានលំនឹងច្រាំងស្ទឹងដែលកន្លងមករងផលប៉ះពាល់ដោយការបាក់ស្រុត និងទឹកហូរខ្លាំង ៕