អភិបាលខេត្តត្បូងឃ្មុំ នាំយកស្រូវពូជរបស់រាជរដ្ឋាភិបាល ទៅចែកជូនប្រជាកសិករអាទិភាពចំនួន ៣៤២គ្រួសារ ក្នុងឃុំចំនួន០២ ក្នុងស្រុកត្បូងឃ្មុំ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានជួបសំណេះសំណាល និងចុះសួរសុខទុក្ខនាំយកស្រូវពូជចំនួន ៣៤,២០០គីឡូក្រាម ជាជំនួយរបស់រាជរដ្ឋាភិបាល ទៅចែកជូនប្រជាកសិករអាទិភាព មានដីស្រែអាចស្ដារឡើងវិញបានចំនួន ៣៤២គ្រួសារ ក្នុងឃុំបឹងព្រួល និងឃុំពាមជីលាំង ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ពូជស្រូវនេះ ធ្វើឡើងនៅបរិវេណវត្តពាមមង្គល (វត្តពាម) ស្ថិតនៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រសួងកសិកម្ម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អភិបាលរងខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាកសិករ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ៕