**បងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិតប្រមាណ ៤០០នាក់ ចូលរួមឈ្វេងយល់អំពីច្បាប់ស្តីពីចរាចរណ៌ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត ពីក្រុមការងារ ស.ផ.ក នៃ ប.ស.ស.**រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផ្នែកសម្ភព និងរោគស្រ្តី ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសង្រ្គោះអាយុជីវិតមាតា និងទារក**នាយឧត្ដមសេនីយ៍ ខេង សុមេធ អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ឆ្នាំ២០២៤ និងប្រកាសសមាសភាពគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤**ក្រសួងសុខាភិបាល ណែនាំឲ្យត្រួតពិនិត្យជាបន្ទាន់ និងបន្តពិនិត្យជាទៀងទាត់ លើមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ដែលកំពុងផ្តល់សេវា**សារមន្ទីរតេជោសន្តិភាព សម្រាប់សកម្មភាពមីន ជាគោលដៅមួយដែលកម្ពុជារៀបចំ សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រតិភូចូលរួមកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា នៅសៀមរាប**សម្តេច ឃួន សុដារី អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ ក្រោមមូលបទ “ការស្វែងរកសន្តិភាពនិងការផ្សះផ្សា”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ សន្តិភាពអាចសម្រេចបាន តែតាមរយៈការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើការសន្ទនា ការពិគ្រោះយោបល់ និងអភិក្រមឈ្នះឈ្នះ**សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីជំហរម៉ឺងម៉ាត់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការការពារសន្តិភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ ឧបត្ថម្ភម៉ូតូ ១គ្រឿង ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបាត់ម៉ូតូ កាលពីម្សិលមិញ**សម្ដេចធិបតី៖ ផលលាភនៃសន្តិភាព ដែលកម្ពុជាទទួលបាន ២៦ឆ្នាំមកនេះ ក្រើនរំលឹកឱ្យឃើញពីទំហំនៃអត្ថប្រយោជន៍ នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ**សម្តេចធិបតី៖ ប្រទេសទាំងអស់ គួរអនុវត្តសណ្តាប់ធ្នាប់អន្តរជាតិ ដោយលើកកម្ពស់សន្តិភាព ចៀសវាងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការពិភពលោក និងអភិបាលកិច្ចពិភពលោក មិនគួរពាក់ព័ន្ធតែនឹងប្រទេសមហាអំណាចនោះទេ**សម្តេច ហ៊ុន សែន រំលឹកទៅបណ្តាប្រទេសអះអាងថា ជាបិតាប្រជាធិបតេយ្យ កុំសាងកំហុសទី៣នៅកម្ពុជា**សម្ដេចតេជោ រំលឹកពីគោលបំណងធំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបានទេ ហើយកម្ពុជាត្រូវបញ្ចប់សង្គ្រាមស៊ីវិលដោយខ្លួនឯង**ថ្នាក់ដឹកនាំ ICAPP វាយតម្លៃខ្ពស់ពីការអភិវឌ្ឍដ៏ឆាប់រហ័សគ្រប់វិស័យរបស់កម្ពុជា ពិសេសជាប្រទេសដែលងើបពីសង្រ្គាមហែកហួរ និងបែកបាក់**ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) សមាជិក ប.ស.ស. ត្រូវភ្ជាប់ឯកសារសំខាន់ៗមួយចំនួន**តុលាការសម្រេចចោទប្រកាន់ជាផ្លូវការ ម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពសុងហាក់ម៉ារីណា ក្រោយចាក់ថ្នាំអ្នកជំងឺស្លាប់រួចយកទៅប្លុងចោលរួមទាំងក្មេងស្រីអាយុ៣ខួបម្នាក់ នៅស្រុកបាទី**កងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេស ត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធជាមួយរុស្ស៊ី**ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ដាក់អ្នកច្បាប់ឱ្យកាន់តំណែងមន្រ្តីទូត ប្រចាំអង្គការ NATO

គម្រោងSmart Jamp មានគោលបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងបាត់ដំបង ឲ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយនឹងអ្នកជំនាញ របស់គម្រោងSmart Jamp នៅសាលប្រជុំB2 នៃសាលាខេត្តបាត់ដំបង ។

ចំពោះគម្រោងSmart Jamp មានគោលបំណងកែលម្អទៅលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងបាត់ដំបងឲ្យកាន់តែល្អប្រសើរប្រកបដោយសោភ័ណភាព ដោយមានការរៀបចំ និងប្រើប្រាស់នូវស្ថានីយ៍រថភ្លើងឡើងវិញ ការកែលម្អផ្លូវថ្មើជើង និងប្រព័ន្ធបង្ហូរទឹក ព្រមទាំងបំពាក់នូវអំពូលឆ្លាតវៃដែលអាចភ្ជាប់នូវប្រព័ន្ធគ្រប់គ្រងសុវត្តិភាពផ្សេងៗដែលមានប្រយោជន៍ផងដែរក្នុងការធ្វើចរាចរណ៍លើដងវិថី។

បន្ថែមលើសពីនោះទៅទៀត គម្រោងនេះក៏មានការរៀបចំនូវគំនូស ស្លាកសញ្ញា និងភ្លើងចរាចរណ៍ ព្រមទាំងបែងចែកផ្លូវសម្រាប់ថ្មើជើង និងផ្លូវសម្រាប់ធ្វើចរាចរណ៍ផងដែរ ដើម្បីជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យមានភាពងាយស្រួល កាត់បន្ថយការកកស្ទះ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ឯកឧត្តមសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងមានប្រសាសន៍ថា គម្រោងនេះពិតជាមានគុណប្រយោជន៍ល្អណាស់ និងលើកទឹកចិត្តឲ្យមានគម្រោងបន្ថែមនៅផ្លូវដែលមានចរាចរណ៍ធ្វើដំណើរច្រើន ជាពិសេសតាមបណ្ដោយផ្លូវដែលផ្សារភ្ជាប់ពីផ្សារណាត់ទៅកាន់ផ្លូវមួយចំនួនដូចជា ផ្លូវលេខ១ ផ្លូវលេខ១កន្លះ ផ្លូវលេខ២ ព្រោះថាផ្លូវនេះមានចររាចរណ៍សកម្មច្រើនជាងគេ ហើយមានផ្ទះ និងអគារបុរាណអភិរក្សជាច្រើនដែលសេសសល់ពីសម័យអាណានិគមនិយមបារាំង ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកកំសាន្តនៅក្នុងខេត្តបាត់ដំបងកាន់តែច្រើនមួយកម្រិតបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង