**សម្តេចសភាធិការធិបតី ឃួន សុដារី៖ ស្ត្រីមិនត្រឹមតែមានតួនាទីសំខាន់ក្នុងការជំរុញសន្តិភាព យុត្តិធម៌សង្គមប៉ុណ្ណោះទេ តែជាកត្តាចាំបាច់ក្នុងការពង្រឹងសន្តិសុខមនុស្សជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន**សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ពីរ “ការពង្រីកសកម្មភាពអាកាសធាតុដឹកនាំដោយអ្នកនៅមូលដ្ឋាន នៅកម្ពុជា” និង “ការលើកកម្ពស់ភាពអង់អាចដល់ស្រ្តី ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ នៅកម្ពុជា”**នាយឧត្តមសេនីយ៍ គន់ គីម ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន កំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅស្រុកសន្ទុក ខេត្តកំពង់ធំ**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី ១៨ ខែតុលា នេះ យើងមានការងាររហូតដល់ទៅចំនួន ៥៥ ៩៨៩ កន្លែងកំពុងរង់ចាំអ្នក**ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អញ្ជើញបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ**ក្រុមធនាគារពិភពលោក នឹងបន្តជំរុញដល់ ការវិនិយោគនៅកម្ពុជា**នៅថៃផ្អើលពេញបណ្តាញសង្គម អ្នកទោសជនជាតិកូរ៉េខាងត្បូងម្នាក់ ប្រើទូរសព្ទផ្សាយផ្ទាល់ចេញពីពន្ធនាគារ**ក្រសួងវប្បធម៌ នឹងរៀបចំប្រារព្ធ “ព្រឹត្តិការណ៍វប្បធម៌តាមតំបន់” លើកទី២ នៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ចាប់ពីថ្ងៃទីទី២-៣ ខែវិច្ឆិកា**ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលមានកេរ្ត៍ឈ្មោះល្បីល្បាញទាំងនៅកម្ពុជា ឡាវ ​ក្នុងអាស៊ាន និងលើសកលលោក**វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន ៥០០នាក់ រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ**វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្ររង ១០០% ចំនួន ៧០កន្លែង ដល់ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សម្រាប់ចែកជូនយុវជនក្នុងស្រុកបវេល**កម្ពុជានាំយកផលិតផលអង្ករទៅបង្ហាញពិភពលោកក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារអន្តរជាតិនៅប្រទេសបារាំង**សម្តេចតេជោ ប្រកាសស្វាគមន៍ លោក ហៃ វណ្ណា ដែលផ្តាច់ខ្លួនចេញពី លោក សម រង្ស៉ី និងស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា**ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សារយៈពេល៤ឆ្នាំ នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង**មហាវិថីចំនួន២នៅភ្នំពេញ គ្រោងនឹងរៀបចំកែលម្អឱ្យប្រសើរឡើងដោយប្រើប្រាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)**ប្រធានគណៈមេធាវីថ្មី សន្យាអនុវត្តតាម គោលនយោបាយ ៩ ចំណុចរបស់ខ្លួន**អភិបាលខេត្តកំពត អញ្ជើញប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក ក្រុង និងបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងដង្ហើមចេញចូលរបស់យើង យើងត្រូវរកឱ្យឃើញអាទិភាព និងត្រូវធ្វើឱកាសទំាងឡាយឱ្យក្លាយជាកាលានុវត្តភាព ស្របទៅតាមកាលៈទេសៈ ទាំងវិស័យសាធារណៈនិងឯកជន**ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ៖ សម្ដេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី វ័យក្មេង សកម្ម និងជាបញ្ញវន្ត**រដ្ឋលេខាធិការក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលផ្នែកសង្គ្រោះបន្ទាន់ និងរថយន្តគិលានសង្គ្រោះ

កងពលធំអន្តរាគមន៍លេខ២ ទទួលបានអំណោយដ៏ថ្លៃថ្លា ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ភ្នំពេញ៖ ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល និងប្រគល់ សម្ភារៈគ្រឿងឧបភោគបរិភោគ រួមមាន៖ គោយន្តកន្ត្រៃ ០១គ្រឿង, ម៉ូតូ ១២គ្រឿង, អង្ករ ២តោន, មី ៥០កេស(តូច), ត្រីខ ១០កេស, រួមនឹងថវិកាចំនួន ៥,០០០,០០០ លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សាន្ត មេបញ្ជាការរង នាយសេនាធិការ កងពលធំអន្តរាគមន៍លេខ២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ មានមតិស្វាគមន៍ ដល់អង្គពិធី បានប្ដេជ្ញាប្រកាន់ខ្ជាប់តួនាទីភារកិច្ចជាកងយោធពលខេមរភូមិន្ទ ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះហាក្សត្រ ការពាររដ្ឋ​ធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ការពាររាជរដ្ឋាភិបាល និងប្ដេជ្ញាគាំទ្រយ៉ាងពេញទំហឹងចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធី
នយោបាយក្នុងក្របខ័ណ្ឌនៃ «យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងបានបញ្ជាក់ថា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ជាច្រើនដល់អង្គភាព ដើម្បីបម្រើការងារប្រយុទ្ធ និងជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ។

មតិសំណេះសំណាល ក្នុងឱកាសនោះ ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនចំពោះ នាយ-ពលទាហាន ទាំងអស់ដោយក្តីនឹករលឹក តែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនកងទ័ពជាប់ជាប្រចាំ និងបានផ្ដាំផ្ញើជាចុងក្រោយដល់ នាយ-ពលទាហាន ជៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀន ។

ជំនួសមុខឲ្យ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ទូទាំង កងពលធំអន្តរាគមន៍លេខ២ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សាន្ត សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែឧបត្ថម្ភ ឧបករណ៍ និងសម្ភារៈប្រើប្រាស់ ដល់ កងពលធំអន្តរាគមន៍លេខ២ និងសូមប្តេជ្ញាថែរក្សា និងប្រើប្រាស់សម្ភារៈទាំងអស់ឲ្យចំគោលដៅ ដើម្បីប្រយោជន៍ជាតិមាតុភូមិ ៕

អត្ថបទដែលជាប់ទាក់ទង