អភិបាលខេត្តពោធិសាត់ ដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខអាជីវករ លក់ដូរ ក្នុងផ្សារសាមគ្គី ស្រុកក្រគរ
ភ្នំពេញ៖ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខអាជីវករ លក់ដូរនៅក្នុងផ្សារសាមគ្គី ស្រុកក្រគរ ខេត្តពោធិសាត់។
ក្នុងឱកាសជួបសំណេះសំណាល និង សួរសុខទុក្ខបងប្អូន កូនក្មួយជាអាជីវករនាឱកាសនោះ ឯកឧត្ដមអភិបាលខេត្តពោធិសាត់បានណែនាំ
ទៅដល់អ្នកទទួលខុសត្រូវម៉ៅការភាស៊ីផ្សារ ត្រូវអនុវត្តន៍អោយបានត្រឹមត្រូវទៅតាមសៀវភៅបន្ទុក ជៀសវាងការអនុវត្តន៍លើស ឬ អនុវត្តន៍ផ្ទុយពីសៀវភៅបន្ទុក នាំអោយអាជីវករមានការថ្នាំងថ្នាក់។
ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត ក៍បានណែនាំ ទៅដល់អាជីវករ ដែលកំពុងប្រកបមុខរបរលក់ដូរ នៅក្នុងផ្សារសាមគ្គី នៃ ស្រុកក្រគរទាំងអស់ អោយចេះស្រលាញ់បរិស្ថាន ស្អាតជានិច្ច ពីព្រោះបរិស្ថានស្អាត គឺជាអាយុជីវិតរបស់យើងទាំងអស់គ្នា ។
ឯកឧត្ដមអភិបាលខេត្ត ក៍បានណែនាំដល់អ្នកទទួលខុសត្រូវផ្សារ និង អ្នកម៉ៅការភាស៊ីផ្សារ ត្រូវមានការយោគយល់ចំពោះបងប្អូន កូនគ្មួយដែលលក់ដូរកញ្ជើរ ល្អី តិចតូច ៕