**ទាហានកូរ៉េខាងជើងម្នាក់ ដែលបញ្ជូនឱ្យទៅជួយរុស្ស៉ី ប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ត្រូវបានចាប់ខ្លួនជាឈ្លើយសឹក**មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កំពុងដំណើរការឯកសារ ដើម្បីឈានទៅការបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ដែលលក់ថ្នាំហើយបានប្រើប្រាស់ប៊ិច ដើម្បីកែប្រែកាលបរិច្ឆេទ**លទ្ធផលនៃជំរឿនសេដ្ឋកិច្ចរបស់ប្រទេសចិនលើកទី៥ ត្រូវបានចេញផ្សាយ**កម្លាំង​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ស្រាវជ្រាវ​មុខស​ញ្ញា​ក្មេងទំនើង ​តាមរយៈ​បណ្ដាញ​សង្គម ​tik tok ឃា​ត់បា​ន ៥នាក់​ និងដកហូតកាំបិត​ផ្គាក់**អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រី នៃសេវាទាំងបី ត្រូវបម្រើសេវាប្រកបដោយវិជ្ជាជីវៈខ្ពស់**ក្រុមសមាជិកសភាកូរ៉េខាងត្បូង បោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី ជាហេតុធ្វើឱ្យវិបត្តិនយោបាយ កាន់តែមានភាពតានតឹងខ្លាំងឡើង**ប្រធានាធិបតីរុស្ស៉ី ថា មិនមានពេលនៅសល់ទៀតទេក្នុងឆ្នាំនេះ សម្រាប់ការចុះកុងត្រាថ្មីលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយអ៊ុយក្រែន**ប្រតិភូវិនិយោគិនមកពីចិន និងសិង្ហបុរី ស្វែងយល់ពីឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅកម្ពុជា**ឯកឧត្តម គួច ចំរើន៖ ដីធ្លី​ បានចុះបញ្ជី​ មានប័ណ្ណកម្មសិទ្ធ​ គឺមានសុវត្ថិភាព​ និងជាមូលធនរបស់កម្មសិទ្ធិករ**តុលាការរុស្ស៊ីកាត់ទោសទាហានស៊ីឈ្នួលបែលហ្ស៊ិក ឱ្យជាប់គុករយៈពេល៦ឆ្នាំ**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនឯកឧត្តមផ្ទាល់ ក្នុងករណីមានជំពាក់កម្ចីអនឡាញ**អភិបាលខេត្តកំពង់ចាម៖ គណនេយ្យភាពសង្គម ជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ប្រធានាធិបតីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី**អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន ស្នើក្រសួងការងារ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការនៃកម្លាំងពលកម្ម**ក្រុមហ៊ុនរ៉ីបផលអាមេរិក កំពុងស្វែងរកកាលានុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់អាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា**អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យ៉ាង​ខ្លាំង​លើ​កំពង់ផែ Sanaa របស់​យេម៉ែន និងប្តេជ្ញា​សម្លាប់​មេដឹកនាំ​ក្រុម Houthi**ឯកឧត្តម ម៉ាង ស៊ីណេត ដាក់ចេញបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវបង្ការ និងបង្ក្រាបក្រុមក្មេងទំនើង បើរកឃើញមួយត្រូវបង្ក្រាបមួយ ដោយមិនមានការលើលែងនោះទេ**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងចាប់ផ្តើមសវនាការត្រៀមលើកទី១ សម្រាប់ការកាត់ទោសចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol**ទិន្នផលឧស្សាហកម្មតម្លៃបន្ថែមរបស់ប្រទេសចិនបានព្យាករណ៍ថានឹងកើនឡើង ៥.៧ភាគរយនៅឆ្នាំ២០២៤**ចិន​ពង្រីក​ពន្ធ​ប្រឆាំង​ការ​បង្ខូច​ថ្លៃ​ទំនិញ​លើ​ការ​នាំ​ចូលសារធាតុ N-butanol ពី​តំបន់​តៃវ៉ាន់ ម៉ាឡេស៊ី និងអាមេរិក

កងទ័ពជើងគោកកម្ពុជា ចូលរួមកម្មវិធីពិព័រណ៍លម្ហអាកាស និងការពារជាតិ អន្តរជាតិ នៅទីក្រុងសេអ៊ូល ឆ្នាំ២០២៣

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក បានអញ្ជើញចូលរួមវេទិការសន្តិសុខ និងពិព័រណ៍ការពារជាតិ( ADEX 2023 ) ចាប់ពីថ្ងៃទី១៥ ដល់ ១៩ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េមានប្រតិភូចំនួន ១៦ប្រទេស ដែលជាសមាជិកអាស៊ានបានចូលរួម និងមានប្រទេសចំនួន ២៥ប្រទេសទៀត បានមកដាក់បង្ហាញឧស្សាហកម្មសព្វាវុធប្រទេសនីមួយៗ របស់ខ្លួន ដែលមានសហករជាមួយប្រទេសកូរ៉េ ។

តាមការវាយតម្លៃពីក្រុមការងាររៀបចំអាចមានអ្នកទស្សនាជាតិ និងអន្តរជាតិប្រមាណ ១០០,០០០ នាក់។

សូមបញ្ជាក់ថា វេទីការពិព័រណ៌លម្ហអាវកាស និងពិព័រណ៍ការពារជាតិ( ADEX Korea 2023 ) នៅសាធារណរដ្ឋកូរ៉េមានគោលបំណង យល់ដឹងលើតួនាទី និងសារៈសំខាន់របស់កងទ័ព ដើម្បីឆ្លើយតបពី ប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការអន្ដរជាតិក្នុងការប្រឈម និងការគំរាមកំហែងខាងផ្នែកសន្តិសុខសកល ភេវរកិច្ចបរទេស គ្រោះមហន្តរាយ និងការជួយសង្រ្គោះ គ្រោះមហន្តរាយនានា លើសកលលោក។

នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានជួបពិភាក្សាជាលក្ខណៈទ្វេភាគីជាមួយឯកឧត្តម Park Jeong_Hwan នាយសេនាធិការ កងទ័ពជើងគោក នៃសាធារ៉ណរដ្ឋកូរ៉េ ។

ឧត្តមសេនីយ៍ឯក អ៊ួន សារឿន ក៏បានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-កូរ៉េ សហការល្អតាមដែនការ (Mou) ជួយជម្រុញអំពីសម្ភារៈដោះមីន នឹង Miles Systems ដែលបានព្រមព្រៀងគ្នាកន្លងមករវាងកងទ័ពជើងគោកទាំងពីរ។

ជាការឆ្លើយតប ឯកឧត្ដម Park Jeong_Hwan នាយសេនាធិការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ បានស្វាគមន៍ និងរីករាយចំពោះកម្ពុជា ដែលបានចូលរួមវេទិការសន្តិសុខ និងពិព័រណ៍នេះហើយ ក៏បានលើក ឡើងពីគោលបំណង និងមានផែនការជួយដល់កងទ័ពជើងគោកកម្ពុជា៖
-ការបណ្ដុះបណ្តាលធនធានមនុស្ស
-ការផ្លាស់ប្ដូរបទពិសោធន៍គ្នារវាងប្រទេសទាំងពីរ
-បន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី (MOU) ឱ្យបានល្អប្រសើរថែមទៀត
-តាមដានសម្ភារៈដែលកងទ័ពកម្ពុជា បានលើកឡើងក្នុងជំនួបទ្វេភាគី ដូចជាសម្ភារៈដោះមីន និង Miles’ Systems ដែលបានពិភាក្សាគ្នាទ្វេភាគីកន្លងមក ៕

អត្ថបទដែលជាប់ទាក់ទង