ឯកឧត្តម សួន រស្មី ដឹកនាំកិច្ចប្រជុំពិភាក្សាការកសាងសេចក្តីព្រាងបឋមប្រកាស ស្តីពី សិទ្ធិ អំណាច តួនាទី ភារកិច្ច និងនីតិវិធីអធិការកិច្ចមុខងារសាធារណៈ
ភ្នំពេញ៖ ឯកឧត្តម សួន រស្មី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាការកសាងសេចក្តីព្រាងបឋមប្រកាស ស្តីពី សិទ្ធិ អំណាច តួនាទី ភារកិច្ច និងនីតិវិធីអធិការកិច្ចមុខងារសាធារណៈ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គាធិការដ្ឋាន។
បន្ទាប់ពីបានពិភាក្សាយ៉ាងល្អិតល្អន់ និងមានមតិយោបល់ប្រមូលបានជាធាតុចូលជាច្រេីនក្នុងសេចក្តីព្រាងខាងលើរួចមក ឯកឧត្តមអគ្គាធិការ បានវាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែងកសាងសេចក្តីព្រាងនេះ ក្នុងគោលដៅដេីម្បីធានាការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ពិសេសជានីតិវិធីដ៏ប្រសេីរសម្រាប់អនុវត្តការងារអធិការកិច្ចមុខងារសាធារណៈ។
ជាចុងបញ្ចប់ ឯកឧត្តមអគ្គាធិការ បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គាធិការដ្ឋាន សូមបន្តខិតខំស្រាវជ្រាវបន្ថែម ដេីម្បីគោរពស្នេីសុំគោលការណ៍ថ្នាក់ដឹកនាំក្រសួងពិនិត្យសម្រេច ដេីម្បីជាមូលដ្ឋានអនុវត្តការងារអធិការកិច្ចប្រកបដោយប្រសិទ្ធភាព គុណភាពដែលនឹងសម្រេចបានតាមចក្ខុវិស័យរបស់ក្រសួង ៕