ព្រឹកស្អែក! ស្ពានកោះពេជ្រ-កោះនរា នឹងបើកដំណើរការជាបណ្ដោះអាសន្ន
ភ្នំពេញ៖ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រកាសបើកឱ្យធ្វើចរាចរលើស្ពានកោះពេជ្រ-កោះនរា ជាបណ្ដោះអាសន្នចាប់ពីម៉ោង ៦ ព្រឹក ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣ ស្អែកនេះតទៅ។
សូមរំលឹកថា ស្ពានកោះពេជ្រ-កោះនរាមានប្រវែង ៨២៤ម៉ែត្រ ទទឹង ២៤,៥០៦ម៉ែត្រ មាន ៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀតសម្រាប់អ្នកថ្មើជើង។ ស្ពានកោះនរានេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ តាមការប៉ានស្មានត្រូវប្រើប្រាស់រយៈពេល ៣៥ខែ ដើម្បីស្ថាបនា និងបានចំណាយទុនវិនិយោកប្រមាណ ៣៨លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា OCIC ក្រោមការគ្របគ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕