មន្ត្រីជាន់ខ្ពស់ធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យទីតាំងការដ្ឋានគម្រោងពង្វាងទឹកចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំ មន្ត្រី បច្ចេកទេស រួមជាមួយ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ចុះ ពិនិត្យ បណ្តា ទីតាំង ការដ្ឋានគម្រោងពង្វាង និងរំដោះទឹក ដែលនឹងបើក ប្រតិបត្តិការ នាពេលដ៏ខ្លីខាងមុខនេះ។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា គម្រោងនេះគឺដើម្បីធ្វើការដោះទឹក និងបង្វែរទឹកឱ្យបានឆាប់ បំផុត ចេញពីរាជធានីភ្នំពេញ ទៅតាមគ្រប់ច្រកទាំងអស់ចូលទៅក្នុងអាងទន្លេបាសាក់ ទន្លេមេគង្គ និងទន្លេសាប ដែលអាច ជួយ កាត់បន្ថយ នូវហានិភ័យ នៃជំនន់គ្រប់ប្រភេទលើទីក្រុងភ្នំពេញ បណ្តាមូលដ្ឋានសំខាន់ៗ ក្នុង ខេត្កកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។
ជាមួយគ្នានេះក៏មានការ បំពាក់បច្ចេកវិទ្យាកម្រិតខ្ពស់ ប្រកបដោយភាព ស័ក្តិសិទ្ធិ ក្នុង ការ កែ លម្អ អាងទឹកធំៗ បន្ថែមទៀតក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដើម្បីស្តុកទឹកនិងទប់ ទឹក ទុក ឱ្យ បាន ច្រើន សម្រាប់ បម្រើឱ្យការផលិតឱ្យបានបីដង បម្រើឱ្យវិស័យអេកូទេសចរណ៍និង វិស័យ ផ្សេងៗទៀតនិងទប់ ទល់ ការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានយល់ព្រមពង្រឹង និង ពង្រីក កិច្ចសហប្រតិបតិ្តការបន្ថែមទៀត និងបានអនុញ្ញាតយល់ព្រមឱ្យសាលារាជធានីភ្នំពេញ និងក្រសួង សាធារណ ការ និងដឹកជញ្ជូនធ្វើការបន្តឱ្យបានកាន់តែឆាប់លើកិច្ចការរំដោះទឹកចេញពីផ្ទៃក្នុងទីក្រុងភ្នំពេញ និងបន្តពង្រីក បរិមាណនៃការចម្រោះទឹកកខ្វក់ឱ្យបានច្រើន និងត្រឹមត្រូវតាមនិយាមកម្រិត ISO មុន បង្ហូរ ចូល ទៅ ក្នុង បណ្តា អាងទន្លេ៕