ឯកឧត្តម ហ៊ុន ម៉ានី សូមគោរពជូនពរបវរមហាប្រសើរជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុខួបគម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងមុខងារសាធារណៈ សូមចូលរួមសម្តែងមនោសញ្ចេតនាប្រកបដោយក្តីគោរពស្រឡាញ់ និងសោមនស្សរីករាយសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នាឱកាសដ៏ប្រពៃថ្លៃថ្លា និងឧត្ដុង្គឧត្ដមនៃការចម្រើនជន្មាយុគម្រប់៤៦ ឈានចូល ៤៧ឆ្នាំ។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យតេជះបារមី និងទេពតារក្សាព្រះរាជាណាចក្រកម្ពុជា តាមជួយទ្រទ្រង់បីបាច់ថែរក្សា ប្រសិទ្ធពរជ័យសព្វសាធុការ ជូន សម្ដេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំង បុត្រា បុត្រីជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំ អភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាក្នុងបរិយាកាសសុខសន្តិភាពដ៏រឹងមាំ និងយូរអង្វែងតរៀងទៅ ៕