**អភិបាលខេត្តប៉ៃលិន ជួបជាមួយប្រតិភូថៃ ដើម្បីប្រជុំពិភាក្សាលើខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពី ការសាងសង់ស្ពានឆ្លងកាត់ខេត្ត នៃប្រទេសទាំងពីរ**ប្រទេសចិន ទទួលស្គាល់ថាយន្តហោះយោធាមួយ របស់ខ្លួនបានចូលដែនអាកាស របស់ប្រទេសជប៉ុន**ក្រុមហ៊ុន SpaceX បាញ់បង្ហោះសាកល្បង យានអវកាស Starship លើកទី៦ ដោយប្រើគ្រាប់រ៉ុក្កែតខ្នាតយក្ស**រដ្ឋមន្ត្រី ថោ ជេដ្ឋា ស្នើឲ្យក្រុមហ៊ុន Delphos ពិនិត្យលទ្ធភាពកៀរគរទុនវិនិយោគជួយដល់ក្រសួងធនធានទឹក កសាងប្រព័ន្ធធារាសាស្ត្រប្រកបដោយសក្តានុពល នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប**ប្រធានសមាគមជប៉ុន-កម្ពុជា ប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា**ក្រុមសេដ្ឋកិច្ចទាំង២០ បានបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃ ដោយបានគូសបញ្ជាក់ពីតម្រូវការ សម្រាប់សកម្មភាពរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រធានាធិបតីអាមេរិក លោក បៃដិន យល់ព្រមផ្តល់គ្រាប់មីនប្រឆាំងមនុស្សឱ្យអ៊ុយក្រែន ប្រើក្នុងសង្រ្គាមទប់ទល់ការឈ្លានពានរបស់រុស្ស៉ី**ទំហំពាណិជ្ជកម្មកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងរយៈពេល១០ខែ ឆ្នាំនេះ មានការកើនឡើងប្រមាណ៧ភាគរយ បើធៀបនិងឆ្នាំមុន**រដ្ឋមន្ត្រីក្រសួងការងារ និងគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ លើកឡើងពីកិច្ចសហប្រតិបត្តិការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ**ប្រទេសមីយ៉ាន់ម៉ា ជាប់ជាប្រទេសមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេ ក្នុងឆ្នាំ២០២៣**កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅឡាវរយៈពេល២ថ្ងៃដើម្បីរកផ្លូវចេញចំពោះបញ្ហាជាប់គាំងជាច្រើនឆ្នាំ **ដាណឺម៉ាក នឹងបរិច្ចាគទឹកប្រាក់ ១៣៨លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយោធា របស់អ៊ុយក្រែន**អភិបាលខេត្តតាកែវ បញ្ជាឱ្យបង្កើតក្រុមការងារចុះត្រួតពិនិត្យគ្លីនិកឯកជន នៅទូទាំងខេត្ត**មីយ៉ាន់ម៉ា ជាប់ជាប្រទេសដែលមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេក្នុងឆ្នាំ២០២៣**លោក Vladimir Zelensky និយាយថា អ៊ុយក្រែនត្រូវតែសម្រេចបានសន្តិភាពជាមុនសិន មុននឹងពលរដ្ឋអាចទៅបោះឆ្នោត**ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង ៣០លាននាក់ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំនេះ**លោក Donald Trump មានបំណងប្រកាស អាសន្នជាតិ និងបញ្ជាក់ពីផែនការប្រើប្រាស់ធនធានយោធា ដើម្បីនិរទេសជនអន្តោប្រវេសន៍**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump គ្រោងចូលរួមការបាញ់បង្ហោះរ៉ុក្កែតរបស់ SpaceX ដោយផ្ទាល់ នៅរដ្ឋតិចសាស់**សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧**ប៉ូលិសប្រេស៊ីល ចាប់ខ្លួនមនុស្ស៥នាក់ សង្ស័យចូលរួមក្នុងផែនការប៉ងសម្លាប់ប្រធានាធិបតី Lula កាលពីឆ្នាំ២០២២

ឯកឧត្តម សួស យ៉ារ៉ា៖ គម្រោងវិនិយោគចំនួន ២៧របស់វៀតណាម នៅខេត្តក្នុងតំបន់ត្រីកោណ សព្វថ្ងៃនេះ ដំណើរការបានតែ ១០គម្រោងប៉ុណ្ណោះ

ភ្នំពេញ៖ ក្រោយពីបានស្ដាប់របាយការណ៍របស់អភិបាលខេត្តទាំង៤ របស់កម្ពុជាក្នុងតំបន់ត្រីកោណ គណៈប្រតិភូបានចុះទៅពិនិត្យមើលស្ថានីយ៍ផលិតទឹកស្អាតនៅខេត្តស្ទឹងត្រែង ដែលបានចំណាយទុនវិនិយោគ១៣លានដុល្លារសហរដ្ឋអាមេរិក ជាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងទំបន់វារីអគ្គិសនីសេសាន២ ដែលបានចំណាយទុនវិនិយោគចិន ៨០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងទម្រង់BOT និងផលិតអគ្គិសនីបាន៤០០មេហ្កាវ៉ាត់ ដើម្បីផ្គត់ផ្គង់នៅរាជធានីភ្នំពេញ និងបញ្ជូនមួយភាគតូចទៅខេត្តរតនគីរី។

នៅសណ្ឋាគារអង្គរមាស ខេត្តស្ទឹងត្រែង នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) បានស្ដាប់របាយការណ៍និងពិភាក្សាជាមួយអភិបាលខេត្តទាំង៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ជាប់ព្រំដែនវៀតណាម មានខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ ចំពោះគណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបតិ្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

មានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សានោះ ឯកឧត្តម សួស យ៉ារ៉ា បានគូសបញ្ជាក់ពីសារៈសំខាន់ដែលគួរពិចារណាលើការងារស្រាវជ្រាវនិងអភិវឌ្ឍន៍តំបន់ត្រីកោណលើយន្តការនៃការទូទាត់ប្រាក់ ដើម្បីជួយសម្រួលពាណិជ្ជកម្មឆ្លងដែនក្នុងតំបន់ត្រីកោណ លើកទឹកចិត្តបង្កើតផ្សារនៅតាមព្រំដែនដើម្បីជម្រុញពាណិជ្ជកម្ម ដោយមិនភ្លេចទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនឱ្យបានដាច់ខាត។ ដោយឡែក ចំពោះគម្រោងវិនិយោគចំនួន ២៧គម្រោងរបស់វៀតណាម នៅខេត្តក្នុងតំបន់ត្រីកោណ សព្វថ្ងៃនេះ ដំណើរការបានតែ១០គម្រោងប៉ុណ្ណោះ និងគម្រោងវិនិយោគវារីអគ្គីសនីសេសាន២ ក្នុងទំហំទឹកប្រាក់៨០០លានដុល្លារសហរដ្ឋអាមេរិក និងគម្រោងទឹកស្អាតដែលជាជំនួយឥតសំណងរបស់ធនាគារADB។

ថ្លែងក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តម វ៉ូ ហាយហា ប្រធានគណ:កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម បានឯកភាពនឹងការលើកឡើងរបស់ ឯកឧត្ដម សួស យ៉ារ៉ា និងបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការអភិវឌ្ឍមណ្ឌលសុខភាពក្នុងតំបន់ត្រីកោណ ព្រមទាំងជួយជម្រុញឱ្យមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើង និងស្របគ្នាក្នុងប្រទេសទាំងបី។

ចំណែកឯ ឯកឧត្តម Linkham DOUANSAVANH ប្រធានគណៈកម្មការសេដ្ឋកិច្ច បច្ចេកវិទ្យា និងបរិស្ថាន និងជាប្រធានគណៈប្រតិភូឡាវបានថ្លែងថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ឯកឧត្តមសង្កេតឃើញរោងចក្រកែច្នៃផ្លែឈើដ៏ល្អ ស្តង់ដារអន្តរជាតិ នេះជាគំរូមួយសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ចំពោះការវិនិយោគពីភាគីវៀតណាម ឯកឧត្តមយល់ឃើញថា ភាគីកម្ពុជាក៏ដូចជាភាគីឡាវតែងតែបើកចំហ និងជួយសម្រួល ហើយឯកឧត្ដមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការវិនិយោគលើវិស័យកសិកម្មនៅក្នុងតំបន់ត្រីកោណ ៕

អត្ថបទដែលជាប់ទាក់ទង