**សម្តេចធិបតី៖ ទឹកដីកម្ពុជា ដែលធ្លាប់ជាវាលមីន ឥឡូវក្លាយទៅជា ដីមានជីជាតិសម្រាប់ធ្វើកសិកម្ម ជួយប្រជាជនរាប់លាននាក់ ចាកចេញពីភាពក្រីក្រ**សម្តេច ឃួន សុដារី៖ វត្តមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានិងរដ្ឋាភិបាលឡាវក្នុងវេទិកា IPTP-11 និង 12th ICAPP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បង្ហាញពីការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្ដរជាតិ និងបានលើកមុខមាត់ និងកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វឌ្ឍនាភាពដ៏ថ្លៃថ្លារបស់កម្ពុជា ក្នុងសកម្មភាពដោះមីន នឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការជួយគាំទ្រ ពីសហគមន៍អន្តរជាតិ**ក្រសួងរ៉ែ និងថាមពល ជូនដំណឹងស្តីពី ការប្រឡងប្រជែងអាហារូបករណ៍ទៅសិក្សាថ្នាក់វិជ្ជាជីវ:ជាន់ខ្ពស់នៅប្រទេសថៃ**សម្តេចធិបតី៖ ប្រាកដណាស់ទាំងអ្នកវិនិយោគ និងទេសចរ នឹងមិនមកប្រទេស មានសញ្ញាក្រហមថា «ប្រយ័ត្នគ្រាប់មីន» នោះទេ**ខ្សែផ្លូវរថភ្លើងពីភ្នំពេញ ទៅខេត្តព្រះសីហនុ មានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ កសាងឡើងក្រោមស្នាព្រះហស្ត របស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ**ខុនដូ 1,000 យូនីតបានប្រគល់ជូនម្ចាស់រួចរាល់! ការប្រគល់ផ្ទះដ៏ធំបំផុតមិនធ្លាប់មាននៅកម្ពុជា គម្រោង The Pinnacle Residence**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៣០គ្រាប់ រាយការណ៍ជូនសមត្ថកិច្ច នៅស្រុកសំឡូត**សម្តេចធិបតី៖ ផ្ទៃដីប្រមាណ ៨០% ដែលបោសសម្អាតគ្រាប់មីន ត្រូវបានយកទៅប្រើប្រាស់សម្រាប់វិស័យកសិកម្ម**លទ្ធផលនៃកិច្ចប្រជុំគណៈប្រចាំការ IPTP ដើម្បីរៀបចំរបៀបវារៈការងារសម្រាប់ដំណើរការសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានប្រែក្លាយប្រវត្តិសាស្ត្រសោកនាដកម្ម ទៅជាមេរៀនដ៏មានអានុភាពមួយសម្រាប់ពិភពលោក**សម្តេចធិបតី៖ មកទល់បច្ចុប្បន្ននេះ យើងបានបំផ្លាញមីនប្រឆាំងមនុស្សជាង១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់**ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព ស្ញប់ស្ញែងចំពោះសម្តេចតេជោ ដែលដឹកនាំប្រទេសចេញពីសង្រ្គាម រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍ**សម្តេចធិបតី៖ អាថ៌កំបាំងដ៏ខ្មៅងងឹតអំពីគ្រាប់មីនគឺថា ទោះបីជាសន្តិភាពពេញលេញក៏ស្រមោលនៃគ្រាប់មីននៅតែបន្តកើតមាន**ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត៖ គំរូវីរភាពក្នុងការស្វែងរកសន្តិភាព របស់សម្តេចតេជោ នឹងក្លាយជាមេរៀនដែលមិនអាចកាត់ថ្លៃបានសម្រាប់ពិភពលោក**សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី១៩ ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៥ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ឧបនាយករដ្ឋមន្ដ្រី ស សុខា អបអរសាទរខួបលើកទី១៩ ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដេីម្បីត្រៀមទទួលបដិសណ្ឋារកិច្ចសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ-ឈ្នះ

ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារអំពីវឌ្ឍនៈភាពនៃការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២៣

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារអំពីវឌ្ឍនៈភាពនៃការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២៣ ជាមួយប្រធានអនុគណៈកម្មការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២៣ លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរ អង្គភាពក្នុងខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំ B2 សាលាខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២៣ បានមានប្រសាសន៍ថា ណែនាំដល់ក្រុមការងារទទួលផែនត្រូវមើលបន្ថែមទៅលើការតុបតែងលម្អលើដងវិថី ដើមឈើ សួនច្បារ និងស្ពានជាដើម ព្រមទាំងត្រៀម និងបែងចែកកម្លាំងទៅតាមទីតាំងដែលកំណត់ នឹងត្រូវធ្វើយ៉ាងណា ត្រូវមានច្រកសម្រាប់សង្គ្រោះបន្ទាន់សម្រាប់ក្នុងករណីមានអគ្គិភ័យ ឬមួយមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ចំពោះការកំណត់ទីតាំងវិញគឺត្រូវបានបែងចែកជាពីរផ្នែកមានផ្នែកខាងលើផ្ទៃទឹក និងផ្នែកនៅលើគោក ដើម្បីងាយស្រួលក្នុងការឲ្យបងប្អូនប្រជាពលរដ្ឋ អាចទស្សនាកំសាន្តក្នុងការប្រកួតប្រណាំងទូកង និងមើលពិពណ៌ផលិតផលនៅក្នុងស្រុកផងដែរ។

ឯកឧត្តមមានប្រសាសន៍បន្តទៀតថា បានថាចំពោះបញ្ហាទឹកនៅក្នុងដងស្ទឹងសង្កែត្រូវធ្វើយ៉ាងណារក្សាឲ្យថេរ ដើម្បីឲ្យការប្រណាំងទូកងគឺមានសភាពសមមូលទៅនឹងអ្នកទស្សនា ហើយមួយទៀតត្រូវដាក់ពេលវេលាក្នុងការប្រកួតប្រណាំងទូកឲ្យបានច្បាស់តាមការកំណត់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការមកទស្សនាផងដែរ។

លើសពីនេះទៅទៀត ឯកឧត្តមបានមានប្រសាសន៍ថា កងកម្លាំងមានសមត្ថកិច្ចត្រូវរឹតបន្តឹងរឿងការងារការពារសណ្ដាប់ធ្នាប់សាធារណៈឲ្យមានសន្តិសុខល្អ ព្រោះថានៅពេលដែលមានសាធារណជនច្រើននោះ ក៏អាចធ្វើឲ្យមានការបង្កនូវអំពើអសន្ដិសុខមួយចំនួន ដូចជាអំពើលួច អំពើហិង្សា ការជួញដូរគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀនជាដើម។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ចំពោះការផ្ញើរកង់ ម៉ូតូ និងរថយន្តគឺត្រូវមានការកំណត់តម្លៃឲ្យជាក់លាក់ហើយសមរម្យមួយ ដែលប្រជាពលរដ្ឋអាចទទួលយកបាន មិនមានការកេងប្រវញ្ច័ ឬមួយឆក់ឱកាសឡើងថ្លៃការផ្ញើនោះទេ ព្រោះបញ្ហានេះក៏ជាផ្នែកមួយធ្វើឲ្យកំណើននៃភ្ញៀវទេសចរណ៍អំឡុងពេលមានពិធីបុណ្យផ្សេងៗថយចុះបានផងដែរ។

ទន្ទឹមនឹងនេះដែរឯកឧត្តមបានលើកទឹកចិត្តតាមមន្ទីរ អង្គភាព និងនៅតាមស្រុកនីមួយៗគួរតែមានទូកង របស់ខ្លួនឯងផ្ទាល់មួយដើម្បីប្រកួតប្រណាំងនៅពេលមានពិធីបុណ្យអុំទូក ឬមួយក៏ពិធីបុណ្យផ្សេងៗ ដើម្បីរក្សានូវប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងផង និងដើម្បីយកស្នាដៃសម្រាប់មន្ទីរ អង្គភាព ឬមួយស្រុករបស់យើងផង។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍អំពាវដល់នាវបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញមកទស្សនាកំសាន្តក្នុងពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងនេះ ឲ្យបានច្រើនកុះករ ទន្ទឹមនឹងនោះសូមសារធារណជនគ្រប់ស្រទាប់វណ្ណៈក្នុងការជួយសម្អាតបរិស្ថាន និងគ្រប់គ្រងសំរាមទាំងមុន អំឡុងពេល និងក្រោយពេលពិធីបុណ្យអុំទូកនេះចប់ទៅ ដើម្បីសោភ័ណភាព និងផាសុកភាព សម្រាប់ខេត្តក៏ដូចជាប្រជាជនដែលរស់នៅក្នុងខេត្តបាត់ដំបងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង