សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍ពីទីក្រុងរីយ៉ាដ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍ ក្រោយពីបញ្ចប់បេសកកម្មការងាររយៈពេល ៥ថ្ងៃនៅសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
ការហោះពីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ត្រូវចំណាយពេល៩ម៉ោង ដូច្នេះសម្តេចធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ នឹងមកដល់កម្ពុជាវេលាទៀបភ្លឺថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ៕