**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

លោក​ ស៊ី ជីន​ពីង ប្រាប់វៀតណាម​ កុំឱ្យបំភ្លេច​ចំណងមិត្តភាព​ រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ មេដឹកនាំ​ចិន​លោក​ស៊ី ជីន​ពីង កាលពី​ថ្ងៃ​សុក្រ​បាន​ប្រាប់​សម​ភាគី​វៀតណាម​និង​ជា​បុគ្គល​ជាន់ខ្ពស់​លំដាប់​ទី​ពីរ​របស់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ថា ប្រទេស​ទាំង​ពីរ​មិន​ត្រូវ​បំភ្លេច​«​គោលបំណង​ដើម​»​នៃ​មិត្តភាព​ជា​ប្រពៃណី​របស់​ខ្លួន​ឡើយ​។​

​សូមបញ្ជាក់​ថា ចិន​និង​អាមេរិក​បាននិងកំពុង​ប្រជែង​យក​ឥទ្ធិពល​ក្នុងចំណោម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ រួមមាន​ប្រទេស​វៀតណាម ដែល​កាលពី​ខែ​មុន​បាន​ដំឡើង​កំរិត​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន ដល់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដោយ​ទាញ​អតីត​គូសត្រូវ​មួយ​នេះ​មក​នៅ​ក្នុងឋានៈ​ស្មើ​នឹង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​និង​មូ​ស្គូ​។​

​ជា​ប្រពៃណី​ ចិន​មាន​ទំនាក់ទំនង​រឹងមាំ​ជាមួយ​វៀតណាម​ចាប់តាំងពី​ពេល​បង្កើត​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​១៩៥០ ទោះជា​មាន​សង្គ្រាម​នឹង​គ្នា​មួយ​រយៈពេល​ខ្លី​នៅ​ឆ្នាំ​១៩៧៩​។​ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​គាំទ្រ​ការតស៊ូ​របស់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ប្រឆាំង​នឹង​អតីត​អាណានិគម​ន​និយម​បារាំង និង​ក្រោយមក​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម​ខាងត្បូង​ក៏ដូចជា​អាម៉េរិក​ក្នុង​អំឡុង​សង្គ្រាម​វៀតណាម​។​

​លោក​ ស៊ី ជីន​ពីង បាន​ប្រាប់​ប្រធានាធិបតី​វៀតណាម លោក វ៉ូ វ៉ាន់ ធឿង (Vo Van Thuong)​ថា «ប្រឈម​នឹង​ស្ថានការណ៍​អន្តរជាតិ​ផ្លាស់ប្តូរ​ខ្លាំង​មិន​ដែល​ធ្លាប់​ជួប និង​ភារកិច្ច​អភិវឌ្ឍន៍​ក្នុងស្រុក​ដ៏​លំបាក​ ប្រទេស​ទាំង​ពីរ​មិន​ត្រូវ​បំភ្លេច​គោលបំណង​ដើម​នៃ​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​របស់ខ្លួន​»​ឡើយ​។​

ភាគី​ទាំងពីរ​គួរ​ប្រកាន់ខ្ជាប់​គោលការណ៍​នៃ​ការប្រឹក្សា​យោបល់​រួមគ្នា​។​ ចិន​និង​វៀតណាម​គួរ​ឆ្លៀត​រក​ផលប្រយោជន៍​ពី​ភាព​ជា​អ្នកភូមិផង​ជាប់​របង​គ្នា​និង​ការបំពេញ​អោយ​គ្នា​ខាង​ឧស្សាហកម្ម​។​

​លោក វ៉ូ វ៉ាន់ ធឿង បុគ្គល​មាន​ឥទ្ធិពល​ទី​ពីរ​បន្ទាប់​ពី​អគ្គលេខាបក្ស​លោក ង្វៀន ភូ ជុង​ (Nguyen Phu Trong)​ បាន​ជួបពិភាក្សា​ជាមួយ​លោក​ ស៊ី ជីន​ពីង ក្រោយ​ចូលរួម​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​នៅ​ក្រុង​ប៉េកាំង​។​

​កាលពីដើម​ខែ​តុលា យោងតាម​ប្រភព​ដែល​ដឹង​រឿង​សារព័ត៌មាន​រ៉​យ​ទ័របាន​រាយការណ៍​ថា មន្ត្រី​វៀតណាម​និង​ចិន​បាន​ត្រៀម​រៀបចំ​ដំណើរ​របស់​លោក ស៊ី ជីន​ពីង ទៅ​កាន់​ទីក្រុង​ហាណូយ​នៅ​ចុង​ខែ​តុលា ឬ​នៅ​ដើម​ខែ​វិច្ឆិកា ។

​មិន​មាន​ការបញ្ជាក់​ជា​ផ្លូវការ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ជីន​ពីង នៅ​វៀតណាម​នៅ​ឡើយ​ទេ តែ​កាលពី​ថ្ងៃ​ពុធ សារព័ត៌មាន​វៀតណាម​បាន​រាយការណ៍​ថា ប្រធានាធិបតី​រុស្ស៊ី​ លោក ពូ​ទីន បាន​ទទួល​ការអញ្ជើញ​របស់​លោក​ វ៉ូ វ៉ាន់ ធឿង សម្រាប់មេដឹកនាំ​រុស្ស៊ី​ធ្វើ​ទស្សនកិច្ច​វៀតណាម​ក្នុងពេល​ឆាប់ៗ ពេល​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​នៅ​ចិន​ ៕

អត្ថបទដែលជាប់ទាក់ទង