**កម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»រដូវកាលទី៣(ភា សាអេស្ប៉ាញ)បានចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសប៉េរូ**ពាក្យប្រៀបធៀបដ៏ល្អរបស់លោក Xi Jinping អំពីកិច្ចសហប្រតិបត្តិការ APEC**អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ទូរស័ព្ទទៅលោក ពូទីន និយាយពីបញ្ហាអ៊ុយក្រែន**រុស្ស៉ី នឹងបញ្ឈប់ការចែកចាយឧស្ម័ន ដល់ប្រទេសអូទ្រីសកាត់តាមអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍នេះ**សង្ឃ ​គ្រហស្ថ ៧អង្គ/នាក់ ត្រូវបានពលរដ្ឋនិងនគរបាល ចុះឡោ​មព័ទ្ធចាប់បាន ​ក្រោយនាំគ្នាផឹកស្រា ចា​ក់ភ្លេងកំសាន្ដ ក្នុងព្រៃ​កណ្ដាលយប់**អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន**អំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា កិច្ចសហការ និងផ្លាស់ប្តូរធនធានមនុស្សក្នុងវិស័យអប់រំកម្ពុជា-ចិន កាន់តែសម្បូរបែប និងរឹងមាំបន្ថែមទៀត**អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស**ឯកឧត្តម វង្សី វិស្សុត ផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពថ្លៃថ្នូរ និងរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីដណ្តើមជ័យជំនះ**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានលើកទី១៤ និងវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានជាមួយដៃគូសន្ទនាអាស៊ានលើកទី១២ នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងខេត្តពោធិ៍សាត់ ដែលមានសម្ព័ន្ធមេត្រីភាព ចំនួន៨២១នាក់**អ៊ីស្រាអែល បង្កើនការវាយប្រហារលើរដ្ឋធានី Damascus របស់ស៊ីរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់**អឺរ៉ុប បែងចែកទឹកប្រាក់ ៣០០លានអឺរ៉ូ សម្រាប់គម្រោងលទ្ធកម្មការពារជាតិ ក្នុងចំណោមរដ្ឋជាសមាជិក**ក្រុមហ៊ុន Ford ត្រូវបានផាកពិន័យជាប្រាក់ ១៦៥លានដុល្លារ ជុំវិញការពន្យាពេលប្រមូលរថយន្តដែលមានបញ្ហាកាមេរ៉ាមើលក្រោយ**ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅសង្កាត់អូចារ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង**សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ**ក្រុមហាម៉ាស់ ត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអំពាវនាវឱ្យលោក ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាម**ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងចូលរួមពិព័រណ៍អាវុធ នៅវៀតណាម នាខែក្រោយនេះ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការរៀបចំបាញ់កាំជ្រួច ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅទំនប់៧មករា និងតាមសណ្តស្ទឹងព្រែកត្នោត

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅទំនប់៧មករា និងតាមសណ្តស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខេត្តកណ្តាល។

សូមជម្រាបថា គិតត្រឹមម៉ោង៥.៣០ល្ងាច ស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅតំបន់ខាងលើក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺកំពុងបន្តស្រកចុះបន្តិចម្តងៗ ក្នុងនោះ ស្ថានីយពាមឃ្លៃ ទឹកមានកម្ពស់ ៦,១០ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ ស្រក ៣៦ សង់ទីម៉ែត្រ បើធៀបនឹងម៉ោង១២ថ្ងៃត្រង់ និងស្ថានីយរលាំងជ្រៃ ទឹកមានកម្ពស់ ៧,៦២ ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ កើនឡើង១សង់ទីម៉ែត្របើធៀបនឹងម៉ោង១២ថ្ងៃត្រង់ និងបានទម្លាក់បិទទ្វារកម្ពស់ ២ម៉ែត្រ លើកម្ពស់ទ្វារសរុប ៧ម៉ែត្រ ចំនួន៤ទ្វារ ព្រោះសន្ទុះទឹកស្រកខ្លាំង ដើម្បីសម្រួលចរន្តទឹកដល់ផ្នែកខាងក្រោម។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា ស្ថានភាពទឹកនៅទំនប់៧មករា នៅវេលាម៉ោង៥.៣០ ទឹកមានកម្ពស់ ៩,៣៥ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៨,៣០ម៉ែត្រ ហើយចាប់ពីម៉ោង ៦.០០ ល្ងាចមកសន្ទុះទឹកឈប់ឡើងគឺនៅនឹង ហើយកំពុងទម្លាក់ទ្វារ ៣០សង់ទីម៉ែត្រ ចំនួន ៤ទ្វារ ដើម្បីសម្រួលចរន្តទឹកផ្នែកខាងក្រោម។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺទឹកកំពុងប្រមូលចូលពោះស្ទឹងជាបណ្តើរៗហើយ យ៉ាងយូរពាក់កណ្តាលអធ្រាត្រនេះទឹកចូលពោះស្ទឹងអស់ហើយ ដែលធ្វើឱ្យផ្នែកខាងក្រោមត្រូវការពេលវេលាសម្រាប់រយៈពេលទឹកស្រក។ តាមការព្យាករកម្ពស់ទឹកផ្នែកខាងលើចាប់ផ្តើមស្រកជាបន្តបន្ទាប់ សន្ទុះសម្រកនេះប្រើរយៈពេលពី ១២ ទៅ ៣៦ម៉ោង ទើបផ្នែកខាងក្រោមចាប់ផ្តើមស្រក។

បើទោះបីជាទឹកនៅផ្នែកខាងលើចាប់ផ្តើមស្រកចុះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីទាំងអស់ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមរួមជាមួយអាជ្ញាធរមូលដ្ឋានបន្តការយកចិត្តទុកដាក់ និងមានស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

អត្ថបទដែលជាប់ទាក់ទង