រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល អះអាងថា អ៊ីស្រាអែលមិនមានផែនការគ្រប់គ្រង “ជីវិតនៅហ្គាហ្សា” ទេ បន្ទាប់ពីបានបំផ្លាញក្រុមហាម៉ាស់ រួចរាល់
ហ្កាហ្សាស្ទ្រីប៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានឲ្យដឹងកាលពីថ្ងៃសុក្រថា បន្ទាប់ពីអ៊ីស្រាអែលបានបំផ្លាញក្រុមសកម្មប្រយុទ្ធហាម៉ាស យោធាមិនមានគម្រោងគ្រប់គ្រង “ជីវិតនៅតំបន់ហ្គាហ្សាស្ទ្រីប” ទេ។
ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិ Yoav Gallant ទៅកាន់សមាជិកសភា គឺជាលើកទីមួយហើយដែលមេដឹកនាំអ៊ីស្រាអែលបានពិភាក្សាអំពីផែនការរយៈពេលវែងរបស់ខ្លួនសម្រាប់តំបន់ហ្គាហ្សា។
លោក Yoav Gallant បានបន្តថា អ៊ីស្រាអែលរំពឹងថានឹងមានបីដំណាក់កាលនៃសង្រ្គាមរបស់ខ្លួនជាមួយក្រុមហាម៉ាស។ លោកបានបន្ថែមថា ដំបូងវានឹងវាយប្រហារក្រុមនៅហ្គាហ្សាជាមួយនឹងការវាយប្រហារតាមអាកាស និងសមយុទ្ធជើងគោក បន្ទាប់មកវានឹងកម្ចាត់ការតស៊ូ ហើយទីបំផុតវានឹងបញ្ឈប់ “ការទទួលខុសត្រូវសម្រាប់ជីវិតនៅហ្គាហ្សាស្ទ្រីប”។
ប្រភព៖ CP24
ប្រែសម្រួលដោយ៖ ឡាយ លីហួ