យុវជនស.ស.យ.ក វិស័យរ៉ែ និងថាមពល ធ្វើដំណើរទស្សនកិច្ចសិក្សា ទៅកាន់តំបន់ប្រាសាទកោះកេរ និងប្រាសាទបេងមាលា
ភ្នំពេញ៖ កញ្ញា ដាវីឌ ស្រីលក្ខណ៍ អនុប្រធានសហភាពសហព័ន្ធយុវជនវិស័យរ៉ែ និងថាមពល បានដឹកនាំដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់ប្រាសាទកោះកេរ និងប្រាសាទបេងមាលា ដើម្បីសិក្សាស្វែងយល់អំពីតំបន់ប្រវត្តិសាស្ត្រនៃប្រាសាទដែលដូនតាខ្មែរបានបន្សល់ទុកជាកេរ្តិ៍ដំណែលដ៏មានតម្លៃ ។ ដំណរទស្សនកិច្ចសិក្សាស្វែងយល់នេះ ធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៣ ។
ប្រាសាទកោះកេរ ត្រូវបានកសាងឡើងពីថ្មភក់ ថ្មភ្នំ ថ្មបាយក្រៀម និងឥដ្ឋដែលល្បាយថ្មលាយជាមួយអង្កាម ហើយយកទៅដុតក្នុងកម្រិតកម្ដៅ ៨០០-៩០០អង្សារ ដើម្បីឱ្យផ្នែកខាងក្នុងមានលក្ខណៈរឹងមាំ។
ជាការពិតណាស់សក្ដានុពលរ៉ែសំណង់ គឺជាធាតុផ្សំស្នូលដ៏សំខាន់ក្នុងការកសាងអាណាចក្រខ្មែរតាំងពីយូរលង់មកម្ល៉េះ ដែលជាសម្បត្តិបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយថែរក្សា និងសិក្សាស្វែងយល់បណ្ដុះគំនិតបន្ថែមក្នុងការអភិវឌ្ឍប្រទេស ដោយផ្សារភ្ជាប់បច្ចេកទេសបុរាណ និងទំនើប ក្នុងន័យបង្កើនល្បឿនការអភិវឌ្ឍប្រទេសកាន់តែជឿនលឿនទៅមុខជាលំដាប់ ៕