**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល

អភិបាលខេត្តបាត់ដំបង អញ្ជើញប្រគល់វិញ្ញាបនបត្របណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់យុវជនអ្នកញៀនគ្រឿងញៀន

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់យុវជនអ្នកញៀនគ្រឿងញៀនចំនួន៧៩នាក់ ដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលបន្សាបព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង ស្ថិតនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន ប្រធានមជ្ឈមណ្ឌលបន្សាបព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង បានបញ្ជាក់ថា សម្រាប់ថ្ងៃនេះប្អូនៗបានរៀនជំនាញវិស្វកម្មសំណង់ស៊ីវិល ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អចំនួន៧៩នាក់ និងបានទទួលវិញ្ញាបនបត្រ ដែលមានការទទួលស្គាល់ពីមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង ហើយប្អូនៗដែលរៀនមិនទាន់ចប់សូមខិតខំរៀនដើម្បីបញ្ចប់ នឹងទទួលបានវិញ្ញាបនបត្រនេះដែរ ដើម្បីយកទៅប្រើប្រាស់ក្នុងការប្រកបរបរចិញ្ចឹមខ្លួនឯងនិងគ្រួសារ។

ឯកឧត្តម សុខ លូ អភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាគ្រឿងញៀនកំពុងត្រូវបានការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ គឺមិនដកថយឡើយ មានតែខិតខំទៅមុខទៀត ដោយបន្តធ្វើយ៉ាងម៉េចផ្តាច់ឫស្សគល់អ្នកដែលចែកចាយគ្រឿងញៀន បើអស់អ្នកចែកចាយគ្រឿងញៀន គឺអស់អ្នកប្រើប្រាស់គ្រឿងញៀន ហើយត្រូវបង្កើនការអប់រំ និងការផ្សព្វផ្សាយ ដល់យុវជននិងប្រជាពលរដ្ឋគ្រប់សហគមន៍ភូមិ ឃុំ សង្កាត់ ដើម្បីកុំឱ្យចាញ់កលគេហក់ចូលទៅក្នុងការប្រើប្រាស់ ជួញដូរ ចែកចាយគ្រឿងញៀន។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញនូវភាពរីករាយចំពោះយុវជនទាំងអស់ ដែលបានមកទទួលយកការបន្សាប និងព្យាបាលសារធាតុគ្រឿងញៀននៅមជ្ឈមណ្ឌល កែ ស៊ីនួន ខេត្តបាត់ដំបង នាពេលនេះ និងទទួលបាននូវចំណេះជំនាញបច្ចេកទេស ដែលបច្ចុប្បន្នជំនាញវិជ្ជាជីវៈនេះ ដែលយើងកំពុងត្រូវការខ្លាំងណាស់ ខណៈដែលយើងកំពុងមានការខ្វះខាតកម្មករជំនាញយ៉ាងច្រើនផងដែរ ដូចជាជំនាញតបណ្តាញអគ្គិសនី ជួសជុលទូរស័ព្ទ ជួសជុលម៉ូតូ និងម៉ាស៊ីនត្រជាក់ជាដើម ដូច្នេះសូមយុវជន យុវនារីទាំងអស់ ដែលទទួលបានការបន្សាបសារធាតុញៀនហើយមិនត្រូវប្រព្រឹត្តទៀតឡើយ ក្នុងនោះពេលបានជំនាញវិជ្ជាជីវៈនេះហើយ ក៏សូមយកទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីបម្រើនូវជីវភាពរស់នៅរបស់ខ្លួន ក៏ដូចជាជួយលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរឡើងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង