**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក បៃដិន នឹងប្រគល់ផែនទីបង្ហាញផ្លូវទៅឱ្យក្រុមរបស់លោក ដូណាល់ ត្រាំប្រធានាធិបតីជាប់ឆ្នោត ធ្វើកិច្ចការបន្តក្រោយសង្គ្រាមបិទបញ្ចប់នៅតំបន់ហ្កាហ្សា**TikTok គ្រោងបិទកម្មវិធីរបស់ខ្លួននៅថ្ងៃអាទិត្រសប្តាហ៍នេះនៅទូទាំងសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយប្រទេសអាមេនី**TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតអាមេរិកជាច្រើនសម្រុកទៅទាញយកនិងប្រើប្រាស់កម្មវិធីAPPរបស់ចិនឈ្មោះ RedNote

ស្ពានហាល ដែលជាច្រកសំខាន់ចូលទៅប្រាសាទអង្គរវត្ត ជួសជុលរួចសម្រេច១០០% ដោយប្រើរយៈពេល ២៧ឆ្នាំ

ភ្នំពេញ៖ ប្រាសាទអង្គរវត្ដបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិឱ្យចូលមកទស្សនាកម្សាន្ដនៅតាមប្រាសាទបុរាណនានា នៅក្នុងរមណីយដ្ឋានអង្គរ ដែលស្ថិតក្នុងទឹកដី ខេត្ដសៀមរាប។ ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍មុនគេនោះ នៅពេលដែលយើងទៅដល់នៅខាងមុខប្រាសាទអង្គរវត្ដគឺអាចក្រឡេកមើលឃើញមានស្ពានឆ្លងកាត់នៅចំពីមុខប្រាសាទ ដែលមានបង្កាន់ដៃនាគ នៅអមសងខាងផ្លូវចូល និងមានទឹកព័ន្ធជុំវិញប្រាសាទដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្ដរជាតិឆ្លងទៅទស្សនាតាមប្រាសាទនានា។

ដូចដែលបងប្អូនប្រជាពលរដ្ឋកម្ពុជាបានដឹងស្រាប់ហើយថា ច្រកចូលសំខាន់(ស្ពានហាល) របស់ប្រាសាទអង្គរវត្តបានជួសជុលរួចរាល់ជាស្ថាពរហើយ បន្ទាប់ពីចំណាយពេលជួសជុលប្រមាណ ២៧ឆ្នាំ ដោយពុំគិតការជួសជុលកាលទសវត្សរ៍ទី៦០ ហើយគ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ស្ពានហាលនៅច្រកខាងលិចនៃប្រាសាទអង្គរវត្ត មានប្រវែង ១៩០ម៉ែត្រ ទទឹង១១,៦០ម៉ែត្រ និងមានកម្ពស់៤ម៉ែត្រ ត្រូវបានសាងសង់ពីថ្មបាយក្រៀមក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគយ៉ាងល្អឯក គឺជាច្រកចូលដ៏សំខាន់ របស់ប្រាសាទអង្គរវត្ត ដែលត្រូវបានសាងសង់ក្នុងចន្លោះឆ្នាំ១១១៣ រហូតដល់ឆ្នាំ១១៥០។

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ស្ពានហាលនេះ គឺជាស្ពានដ៏សំខាន់សម្រាប់ភ្ញៀវអ្នកទេសចរជាតិ និងអន្តរជាតិ ហើយក៏ជាច្រកសម្រាប់ឆ្លងកសិណទឹកដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្ត បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួចហើយ អាជ្ញាធរជាតិអប្សរាក៏នឹងកំណត់ទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរជាតិ អន្ដរជាតិ ប្រើប្រាស់ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ជាច្រកចូលសម្រាប់ការទស្សនាដើម្បីគ្រប់គ្រងនូវលំហូរការទស្សនានៅប្រាសាទអង្គរវត្តឱ្យបានល្អប្រសើរ។

លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានដឹងនៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះថា នៅក្នុងអំឡុងទសវត្សទី៦០ សាលាបារាំងចុងបូព៌ា ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស រមណីយដ្ឋានអង្គរនៅក្នុងសម័យកាលនោះ បានជួសជុលស្ពានហាលនេះ មួយចំហៀងនៅប៉ែកខាងត្បូងស្ពានរួចរាល់ហើយ។ ចំណែកចំហៀងស្ពាននៅភាគខាងជើងមានប្រវែង ១៩០ម៉ែត្រ ទទឹង ៥,៥ម៉ែត្រ គឺមិនទាន់បានជួសជុលទេ។

លោក ឡុង កុសល បានបញ្ជាក់បន្ថែមថា នៅឆ្នាំ១៩៩៦ អាជ្ញាធរជាតិអប្សរា សហការជាមួយនឹងសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន បានបន្តកិច្ចការជួសជុលចំណែកស្ពានហាលដែលនៅសេសសល់នេះ បានមួយកំណាត់ប្រវែងជាង ៩០ម៉ែត្របន្ថែមទៀត ដែលចំណាយពេលអស់រយៈពេលប្រមាណ១២ឆ្នាំ ដោយប្រើថវិកាដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន និងថវិកាជាតិតាមរយៈអាជ្ញាធរជាតិអប្សរា។

លោកអគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ស្ពានហាលនេះ គឺជាស្ពានដ៏សំខាន់សម្រាប់ភ្ញៀវអ្នកទេសចរជាតិ និងអន្តរជាតិ ឆ្លងកសិណទឹកដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្ត ហើយការជួសជុលស្ពានត្រូវបានប្រើប្រាស់ដោយឧបករណ៍ទំនើបទាន់សម័យដែលជាជំនួយរបស់ជប៉ុន ប៉ុន្តែត្រូវតែរក្សាភាពដើមរបស់ស្ពានជាដាច់ខាត។

នៅក្នុងឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ ដែលកាលនោះជាអគ្គនាយកអាជ្ញាធរជាតិអប្សរា លោកសាស្ដ្រាចារ្យ យូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា បានលើកឡើងពីគម្រោងជួសជុលស្ពានហាលក្នុងដំណាក់កាលទី២ជាបន្តទៀត ដោយភាគីជប៉ុននឹងផ្ដល់អ្នកជំនាញការបច្ចេកទេស ព្រមទាំងសម្ភារបច្ចេកទេសទំនើបៗ ដើម្បីងាយស្រួលក្នុងកិច្ចការជួសជុល ហើយអាជ្ញាធរជាតិអប្សរា រួមចំណែកសហការគ្នាដោយទទួលបន្ទុកចំណាយ លើប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភផ្សេងទៀតសម្រាប់អ្នកជំនាញ ជាងចម្លាក់ កម្មករជំនាញពាក់ព័ន្ធផ្សេងៗទៀត។ ដោយឡែក ដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទអង្គរវត្ត និងចៀសវៀងគ្រោះថ្នាក់ផ្សេងៗដល់ភ្ញៀវទេសចរ ដែលត្រូវធ្វើដំណើរឆ្លងកាត់ ក្នុងពេលកំពុងដំណើរការជួសជុល អាជ្ញាធរជាតិអប្សរា ក៏បានសាងសង់ស្ពានវាងមួយជាបណ្តោះអាសន្ន សម្រាប់ភ្ញៀវទេសចរ ចូលទស្សនាប្រាសាទអង្គរវត្ត។

ប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានកសាងឡើងក្នុងរជ្ជកាល ព្រះបាទសូរិយាវរ្ម័នទី២ ដែលជាសម័យកាលនៃភាពរុងរឿងរបស់អាណាចក្រខ្មែរ ហើយជាប្រាសាទបែបសាសនាដ៏ធំជាងគេបំផុតនៅលើពិភពលោក។ ថ្មីៗនេះ ក្រោមការគ្រប់គ្រងរបស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ប្រាសាទអង្គរវត្ត បានចាប់ផ្តើមប្រែមុខមាត់ថ្មីបន្ថែមទៀត ជាពិសេសគឺភាពបៃតងស្រស់គ្រប់រដូវកាល តាមរយៈការដាំដើមឈើកាន់តែច្រើននៅបរិវេណខាងមុខប្រាសាទ រួមជាមួយនឹងអនាម័យ និងបរិស្ថានកាន់តែប្រសើរឡើង។យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាសូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ជ្រាបថាក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន គម្រោង អភិរក្ស និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តបានបញ្ចប់រួចរាល់ជាស្ថាបពរ។

តាមរយៈនេះ អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ក្រោមព្រះរាជាធិបតីភាពដ៏ថ្លៃថ្លាបំផុតនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ជាមួយគ្នានេះ ក្នុងន័យដើម្បីគ្រប់គ្រងនូវលំហូរការទស្សនានៅប្រាសាទអង្គរវត្តឱ្យបានល្អប្រសើរ ក្រោយព្រះរាជពិធីសម្ពោធជាផ្លូវការខាងលើនេះ អាជ្ញាធរជាតិអប្សរានឹងកំណត់ទិសដៅទស្សនា រួមមាន ១- ប្រើប្រាស់ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ជាច្រកចូលសម្រាប់ការទស្សនា និង ២- បន្តប្រើប្រាស់ស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត ជាច្រកចេញសម្រាប់ការទស្សនា៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង